ខ្លាំង! កូនស្រី​របស់ Park Myung Soo ស.ន្លប់ភ្លាមៗ ពេលជួប Suga ផ្ទាល់ (មានវីដេអូ)

//s9.kh1.co/c7/c7e41839297db392963f221ceec8a305b5b02441.jpg
តារា & កម្សាន្ដ

 ២៩-ធ្នូ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាកំប្លែង Park Myung Soo បង្ហាញពីពេលវេលាមួយដែលខ្លួន និងកូនស្រីរបស់លោកបានជួប SUGA សមាជិកក្រុម BTS ដោយចៃដន្យនៅសូណាកូរ៉េ

កម្សាន្ត ៖ តារាកំប្លែង Park Myung Soo បានបង្ហាញពេលវេលាមួយ នៅពេលដែលខ្លួននិងកូនស្រីរបស់លោក បានជួប Suga ដោយចៃដន្យនៅសូកូរ៉េ ដោយនៅក្នុងវគ្គថ្មីនៃ YouTube របស់លោក Park Myung Soo បានលេងហ្គេមសួរសំណួរទាក់ទងនឹង ឈ្មោះតារា K-pop

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Myung Soo
Park Myung Soo

ស្របគ្នានោះ នៅពេលដែលឈ្មោះ Suga សមាជិកក្រុម BTS លេចចេញមក Park Myung Soo បាននិយាយថា ៖

មិនយូរប៉ុន្មានទេនៅឯសូណា មាននរណាម្នាក់ដូចជានិយាយមកខ្ញុំថា Hello នោះគឺជាយុវជនដែលមានសក់ពណ៌លឿង ហើយគេបានប្រាប់ខ្ញុំថា គេជា Suga សមាជិកក្រុម BTS ខ្ញុំគិតមួយភ្លែតហើយឆ្ងល់ថា 'តើសមាជិក BTS ក៏មកទីនេះដែរឬ? បន្ទាប់​មក​ខ្ញុំ​បាន​ស្វែង​រក​ឈ្មោះ Suga នៅ​លើ​អ៊ីនធើណែត ហើយគេពិតជា​និយាយ​ត្រូវ ខ្ញុំក៏​បាន​ប្រាប់គេ​ថា Hey អ្នក​ពិត​ជា BTS មែន។

Park Myung Soo
Suga
Suga

ទន្ទឹមនឹងនោះ Park Myung Soo បានបង្ហើបពីមូលហេតុដែល Suga ភ្ញាក់ផ្អើលនៅពេលដែល Suga បានឃើញកូនស្រីរបស់ Park Myung Soo ជាលើកដំបូង ដោយ Park Myung Soo បានបន្ថែមថា ៖

កូនស្រីរបស់ខ្ញុំ Minseo កំពុងរង់ចាំនៅជាន់ទី 1 ហើយខ្ញុំបានចេញទៅទីនោះជាមួយ Suga ខ្ញុំបាននិយាយថា Minseo នេះគឺជា Suga សមាជិកក្រុម BTS ហើយ Minseo ចាប់ផ្តើមនិយាយមិនចេញ និងដួលសន្លប់ ពេលនោះ Suga ក៏ភ្ញាក់ផ្អើលផងដែរ ហេតុផលដែល Suga ភ្ញាក់ផ្អើលគឺដោយសារតែ Minseo មានកម្ពស់ ១៦៦សង់ទីម៉ែត្រ ព្រោះគេគិតថានាងគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារតែខ្ញុំប្រាប់គេនាងជាមនុស្សខ្ពស់បែបនេះ ទើប Suga មានការភ្ញាក់ផ្អើលបន្តិច៕

Park Myung Soo
Park Myung Soo
Park Myung Soo

ជ្រាបច្បាស់ សូមទស្សនា Park Myung Soo និយាយអំពីការជួបជាមួយ Suga ខាងក្រោម ៖

Park Myung Soo

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T