បរទេស៖ ក្លិប Juventus គ្រោងដាក់លក់ខ្សែការពារកណ្តាល Matthijs de Ligt ចេញ ដើម្បីប្រមូលលុយទីកីឡាករចំណូលថ្មី ៣ នាក់, ក្នុងនោះមាន Dusan Vlahovic របស់ក្រុម Florentina, Paul Pogba របស់ Manchester United និង Alessio Romagnoli របស់ក្រុម AC Milan, ខណៈលោក Mino Raiola ត្រូវបានគេដឹងថាជាអ្នកដំណើរការលើរឿងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ រដូវកាលនេះក្រុម Juventus ហាក់ធ្វើពុំសូវបានល្អសោះឡើយ, ដោយបច្ចុប្បន្ននៅលីគ Serie A ពួកគេកំពុងឈរនៅលេខរៀងទី ៥ និងតាមពីក្រោយក្រុមកំពូលតារាង Inter Milan ដល់ទៅ ១២ ពិន្ទុឯណោះ។ យ៉ាងណាមិញ អ្នកចាត់ការលោក Massimiliano Allegri ក៏កំពុងស្វះស្វែងដើម្បីជួយពង្រឹងក្រុមឡើងវិញផងដែរ តាមរយៈផែនការនៃការនាំចូលកីឡាករថ្មីៗដែលមានសក្តានុពល។

យោងតាមការចុះផ្សាយរបស់កាសែត La Repubblica បានឱ្យដឹងថា, Juventus បានត្រៀមរួចរាល់ហើយដើម្បីដាក់លក់ខ្សែការពារសញ្ជាតិ ហូល្លង់ ហើយក្លិបគ្រោងប្រើប្រាស់ថវិការអំពីការលក់នេះ ដើម្បីនាំចូលកីឡាករចំណូលថ្មីក្នុងនោះមាន Vlahovic, Pogba និង Romagnoli៕



ប្រភព៖ Sportbible