អុញនោះ! កីឡាកររបស់ Barcelona រូបនេះ ជិតផ្លាស់ទៅកាន់ទ្រនំថ្មីហើយ

//s9.kh1.co/69/6994a4536ab5232dd4200cc67152adae672180d7.jpg
កីទ្បា

 ២៥-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

កីឡាករសញ្ញាតិហូឡង់ Luuk de Jong ជិតផ្លាស់ទៅកាន់ទ្រនំថ្មីហើយ។

អេស្ប៉ាញ៖ ពេលវេលាសម្រាប់កីឡាករសញ្ជាតិហូឡង់ Luuk de Jong នៅឯក្លិប Barcelona ហាក់ដូចជាជិតដល់ទីបញ្ចប់ហើយ ដោយសារក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ជិតឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធរូបនេះ ទៅកាន់ក្លិប Cadiz ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈរឿងតែមួយគត់មិនទាន់សម្រេចបាននោះ គឺមិនទាន់ទទួលបានការព្រមព្រៀង ពីសំណាក់ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះផ្ទាល់។

de Jong
de Jong

សារព័ត៌មាន Mundo Deportivo បានឲ្យដឹងដែរថា ទីបំផុតគ្រូបង្វឹករបស់ក្រុម Cadiz គឺលោក Alvaro Cervera នឹងទទួលបាន De Jong ជាកីឡាករដែលលោកចង់បានយូរមកហើយ។ ទោះបីមានពាក្យចចាមអារ៉ាម នាពេលថ្មីៗនេះបានលើកឡើងថា ខ្សែប្រយុទ្ធ Diogo Costa អាចនឹងមកចូលរួមក្លិប​ Cadiz ផងដែរ ប៉ុន្ដែវាហាក់ដូចជាមិនអាចកើតឡើងឡើយ ដោយសារពេលនេះក្លិបរកខ្សែប្រយុទ្ធដែលពួកគេចង់បានហើយ។

de Jong
de Jong

សូមបញ្ជាក់ថា De Jong បានមកដល់ Barcelona នាចុងទីផ្សារដោះដូរកីឡាករដូវក្ដៅកន្លងទៅ គឺកំលុងពេលលោក Ronaldo Koeman ដឹកនាំ។ ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះ ហាក់ដូចជាមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Xavi ដែលជាគ្រូបង្វឹកថ្មីឡើយ ពោលទើបចូលលេងបាន ៨នាទីប៉ុណ្ណោះ តាំងពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញមកដឹកនាំ៕

de Jong
de Jong

ប្រភពmarca

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T