បរទេស៖ ខ្សែការពារស្លាបស្ដាំសញ្ជាតិប្រេស៊ីល លោក Cafu បានបង្ហើបថា លោកជឿជាក់ថា កីឡាករ Dani Alves នឹងមានឳកាសជាប់ឈ្មោះក្នុងជម្រើសជាតិប្រេស៊ីល ទៅលេង World Cup 2022 ជុំផ្ដាច់ព្រ័ត្រនៅឯប្រទេសកាតា បន្ទាប់ពីខ្សែការពារចាស់វស្សារូបនេះ បានវិលមកកាន់ក្លិប Barcelona ជាលើកទីពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Cafu បាននិយាយអំពី Alves ប្រាប់ទៅសារព័ត៌មាន Mundo Deportivo ថា៖
វាមិនគួរឲ្យជឿ ដែលគាត់នៅតែមានសមត្ថភាពលេងបាល់។ គាត់មានថាមពល ក្នុងការចំណាយលើសមរភូមិវាលស្មៅ ដែលវាជារឿងដ៏សំខាន់។ គាត់ដឹងពីអ្វីដែលគាត់ចង់បាន ហេតុដូច្នេះគាត់បានទៅ Barcelona ដែលអាចផ្ដល់ឳកាសឲ្យគាត់មានឈ្មោះទៅលេង World Cup នៅឆ្នាំក្រោយ។

ជាការពិតណាស់ Alves វ័យ៣៨ឆ្នាំ ត្រូវបានគេចាត់ទុកជាខ្សែការពារឆ្នើមមួយរូប ដែលធ្លាប់បានប្រកបអាជីបក្នុងក្លិបកំពូលៗជាច្រើន ក្នុងនោះរួមមាន Barcelona, Juventus និង PSG ជាដើម។
មិនតែប៉ុណ្ណោះ Alves ជាកីឡាករបាល់ទាត់តែម្នាក់គត់ ដែលបានឈ្នះពានរង្វាន់ច្រើនជាងគេបំផុត នៅលើពិភពលោក ហើយគាត់ក៏ធ្លាប់ឈ្នះ World Cup ជាមួយជម្រើសជាតិប្រេស៊ីលចំនួន ២លើករួចមកហើយផងដែរ គឺក្នុងឆ្នាំ ១៩៩៤ និង ២០០២ ៕

ប្រភព៖ football-espana