ចុម! ចូល R.Madrid មិនទាន់បានប៉ុន្មានផង កីឡាកររូបនេះត្រូវបាន Liverpool ដាក់ការចាប់អារម្មណ៍បាត់

//s9.kh1.co/ea/ea89680ed4a30267807338d668d62f2e81836cfd.jpg
កីទ្បា

 ២៥-ធ្នូ-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើចំណូលថ្មី Eduardo Camavinga របស់ក្រុមអធិរាជស Real Madrid។

អឺរ៉ុប៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើចំណូលថ្មី  Eduardo Camavinga របស់ក្រុមអធិរាជស Real Madrid ខណៈដែលកីឡាករសញ្ជាតិបារាំរូបនេះ ទើបមកដល់ទឹកដីអេស្ប៉ាញទើបបានប៉ុន្មានខែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Camavinga
Camavinga

កីឡាករវ័យ១៩ឆ្នាំរូបនេះ បានផ្ទេរពីក្លិបនៅបារាំង Rennes មកកាន់ Real Madrid កាលពីរដូវក្ដៅ ក្នុងតម្លៃ ៣៤លានផោន (ឬប្រមាណ ៤៥លានដុល្លារអាមេរិក) ប៉ុន្ដែរូបមិនបានក្លាយជាកីឡាករជម្រើសទីមួយ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Carlo Ancelotti ទេ។

ទោះបីកីឡាកររូបនេះ សុ៊តបញ្ចូលទីបានមួយគ្រាប់ ក្នុងថ្ងៃបង្ហាញខ្លួនលើកដំបូងក៏ដោយ ក៏ពេលវេលាបង្ហាញខ្លួនរបស់គេ នៅតែមានកំណត់។ ពោលនៅក្នុងក្របខណ្ឌ ​La Liga រដូវកាលនេះ រូបគេបានបង្ហាញខ្លួនសរុបចំនួន ១៧ប្រកួត ដោយបានជាប់ជម្រើសដំបូងចំនួន ៥ប្រកួតប៉ុណ្ណោះ។

Camavinga
Camavinga

សារព័ត៌មាន Nacional បានរាយការណ៍ថា Camavinga មានការខកចិត្ដចំពោះកង្វះឳកាសចូលលេង ហើយក្លិប Real Madrid ទំនងអនុញ្ញាតឲ្យរូបគេចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករា។

ខណៈ Liverpool គឺជាក្លិបមួយដែលចង់សង្គ្រោះ Camavinga ចេញពីសុបិនអាក្រក់នៅទីក្រុង Madrid ហើយលោកគ្រូបង្វឹក Jorgen Klopp បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើកណ្ដាលរូបនេះផ្ទាល់តែម្ដង៕

Camavinga
Camavinga

ប្រភពdailymail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T