មិនទៅណាទេ! កីឡាកររូបនេះ ត្រៀមបន្ដកុងត្រាថ្មីជាមួយ Barca នាសប្ដាហ៍ក្រោយ

//s9.kh1.co/ef/efbe01cfc355c4713eead6c21f69af01b2fabcfe.jpg
កីទ្បា

 ២៥-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele នឹងបន្ដកុងត្រាថ្មីជាមួួយក្លិបអ្នកមានបុណ្យ Barcelona នាសប្ដាហ៍ក្រោយ។

អេស្ប៉ាញ៖ យោងតាមរបាយការណ៍របស់ Diario Sport បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele នឹងបន្ដកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ Barcelona នាសប្ដាហ៍ក្រោយ។ Dembele នឹងបន្ដកុងត្រានៅទឹកដី Camp Nou រយៈពេល ៥រដូវកាលទៀត ហើយបានព្រមកាត់បន្ថយប្រាក់ឈ្នួលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dembele 
Dembele 

តាមពិតទៅ ភ្នាក់ងាររបស់ Dembele ហាក់មានបំណងស្វែងរកទ្រនំថ្មីដល់កីឡាករវ័យ២៤ឆ្នាំរូបនេះ តែទោះជាយ៉ាងណា Dembele មានការជឿជាក់លើគម្រោងរបស់អ្នកចាត់់ការថ្មីរបស់ Barca គឺលោក Xavi ហើយចង់ក្លាយជាតួអង្គសំខាន់សម្រាប់ក្រុមយក្សអេស្ប៉ាញនេះផងដែរ។

Dembele 
Dembele 

គួរបញ្ជាក់ថា Dembele បានផ្ទេរពីក្លិបអាល្លឺម៉ង់ Borussia Dortmund មកកាន់ក្លិប Barca តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្ដែរូបគេហាក់មិនទាន់ជោគជ័យនៅលើទឹកដីអេស្ប៉ាញនៅឡើយ ដោយសារបញ្ហារបួសតែងតែញាំញីឥតស្រាកស្រាន្ដ៕

Dembele 
Dembele 

ប្រភពfootball-espana

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T