រូបរាងថ្មី ប្លែក KTM Duke 200cc បំពាក់ប្រព័ន្ធហ្រ្វាំង ABS ដែលភ្ជាប់មកជាមួយ Supermotor Mode ជាស្រេច

//s9.kh1.co/0b/0b4f9addf375096cec66de7b1e14b31bd666890a.jpg
បច្ចេកវិទ្យា

 ២១-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនម៉ូតូ KTM Cambodia បានបង្ហាញនៅម៉ូតូសេរីថ្មី Duke រូបរាងថ្មី ប្លែករបស់ខ្លួនដែលផ្ដល់ភាពពេញចិត្តស្ដូក ពីសំណាក់អ្នកចូលចិត្តជិះម៉ូតូធំ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនម៉ូតូ KTM Cambodia បានបង្ហាញនៅម៉ូតូសេរីថ្មី Duke រូបរាងថ្មី ប្លែករបស់ខ្លួនដែលផ្ដល់ភាពពេញចិត្តស្ដូក ពីសំណាក់អ្នកចូលចិត្តជិះម៉ូតូធំ។ ម៉ូតូនេះរចនាឡើងយ៉ាងថ្មីស្រឡាងផ្ដល់អោយ Rider អាចជិះយ៉ាងសប្បាយ បត់បែនម៉ាអែមជុំវិញផ្លូវកោងដ៏ស្រស់ស្អាតលើដងវិថី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
KTM Duke 200cc
KTM Duke 200cc

ដោយអ្នកគ្រប់គ្នាបានដឹងហើយថា KTM ជាម៉ាកម៉ូតូរបស់ប្រទេសអូទ្រីស “Ready To Race” ដែលមានភាពល្បីល្បាញទូទាំងអឺរ៉ុប។ ម៉ូឌែលម៉ូតូសេរីថ្មី KTM Duke គឺជាម៉ូតូ Naked Bike ដែលមានកម្លាំងម៉ាស៊ីន 200cc សន្ទុះកំម្លាំងសេស 26hp ប្រភេទស៊ីឡាំងទោលប្រើចង្កឹះលេខ​ 6 វគ្គ ធ្វើអោយម៉ាស៊ីនដំណើរការល្អ និងស្ទុះខ្លាំងបំផុត។ ហើយអ្វីដែលកាន់តែពិសេសនោះ​ វាមាននៅប្រព័ន្ធហ្វ្រាំងសុវត្តិភាព ABS​​ ម៉ាកល្បី BYBRE ទប់លំនឹង និង បញ្ឈប់ម៉ូតូបានល្អគ្រប់កាលៈទេសៈ ថែមទាំងភ្ជាប់មកជាមួយ Supermoto Mode បន្ថែមសមត្តភាពទប់លំនឹងកាន់តែល្អប្រសើរលើការប្រណាំងទ្វេរដង បត់បែនម៉ាអែមគ្រប់ស្ថានភាពផ្លូវ។ ហើយហ្វ្រាំងមុខជាប្រភេទហ្វ្រាំងឌីសអង្កត់ផ្ចិត 300mm ហ្វ្រាំងឌីសក្រោយអង្កត់ផ្ចិត 230mm កាន់តែធ្វើអោយអ្នកមានទំនុកចិត្តជាងមុននៅពេលចាប់ហ្រ្វាំងម្ដងៗ។

KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc

ផងដែរនោះវាបានប្រើនៅបូមម៉ាកល្បី WP APEX ប្រភេទបូមផ្កាប់ខាងមុខ (upside-down) និងបូមទោលខាងក្រោយ (Monoshock)។ រីឯកង់មុខក្រោយជាប្រភេទ កាំបន្ទះមានរង្វង់ 17​អ៊ីង ជាប្រភេទយ៉ាន់ស្ព័រ (Alloy) ដែលមានទម្ងន់ស្រាល ធន់ មិនងាយច្រេះ និងមាំជាងកាំធម្មតា។ ផងដែលនោះវាមានបំពាក់នៅកុងទ័រល្បឿន អេក្រង់ 100% ឌីជីថល LCD រចនាបែបម៉ូតូស្ព័រទំនើប ភ្លឺច្បាស់ត្រជាក់ភ្នែក ងាយស្រួលក្នុងការពិនិត្យមើលកម្រិតល្បឿន កម្រិតសាំង ការបង្ហាញពីស្ថានភាពម៉ាស៊ីនជាដើម។ មិនតែប៉ុណ្ណោះ Duke មានបំពាក់នៅប្រព័ន្ធបញ្ចុះកំដៅ Liquid Cooling ធ្វើឲ្យម៉ាស៊ីនត្រជាក់ ងាយស្រួលធ្វើដំណើរក្នុងក្រុង ឬចុះខេត្តផ្លូវឆ្ងាយក្ដីដោយរីករាយ។

KTM Duke 200cc
KTM Duke 200cc

ម៉ូឌែលម៉ូតូសេរីថ្មី KTM Duke 200cc នេះមានចំណុះធុងសាំងធំរហូតដល់ 13.4​ លីត្រ និងមាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស និងពណ៌ទឹកក្រួច ហើយលក់ចេញក្នុងតម្លៃត្រឹមតែ $4,250៕

KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
KTM Duke 200cc
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T