ស្អាតកប់សារី ម៉ូតូស៊េរីថ្មីម៉ាក GPX Rock មកជាមួយពណ៌នាំសំណាង ៧ ពណ៌ និង ៣ ម៉ូតខុសៗគ្នា

//s9.kh1.co/c0/c0125596e5ba6f284f593d3e105f9159ca787122.jpg
សង្គម

 ២២-មករា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

កក្រើកទៀតហើយ ជាមួយម៉ាកម៉ូតូ GPX កម្ពុជា ដែលតែងតែនាំលោកអ្នកនូវអ្វីដែលថ្មី ភ្លែត ទាក់ទាញ និងគុណភាពល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន

ភ្នំពេញ៖ កក្រើកទៀតហើយ ជាមួយម៉ាកម៉ូតូ GPX កម្ពុជា ដែលតែងតែនាំលោកអ្នកនូវអ្វីដែលថ្មី ភ្លែត ទាក់ទាញ និងគុណភាពល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន។ ដោយឡែកកាលពីម្សិលមិញនេះ ក្រុមហ៊ុនម៉ូតូ GPX កម្ពុជា បានសម្ភោធម៉ូឌែល GPX Rock 110cc ថ្មីៗ ក្ដៅៗ នេះដែលជាទីគាប់ចិត្តដល់ស្រទាប់យុវវ័យ និងអ្នកនិយមប្រើប្រាស់បែបម៉ូតូលក្ខណៈគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

GPX Rock 110cc ជាម៉ូឌែល​ម៉ូតូ Rock សមាជិកគ្រួសារថ្មីរបស់ ក្រុមហ៊ុនម៉ូតូ GPX ដែលស្ថិតនៅក្នុងដំបូលម៉ាកម៉ូឌែលម៉ូតូកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះគឺ GPX POPz 125cc។ Rock ផ្ដោតទៅលើការរ​ចនាចម្រុះពណ៌យ៉ាងពិសេស នឹងធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លុងស្នេហ៍ដោយពេលបានជិៈ អ្នកនឹងកាន់តែស្រឡាញ់ខ្លាំង។ ម៉ូឌែល Rock នេះមាននៅប្រព័ន្ធប៊ិច GPX FI ម៉ាក Delphi ដែលសន្សំសំចៃសាំង រួមជាមួយប្រព័ន្ធភ្លើង LED ជុំវិញម៉ូតូយ៉ាងស្រស់ស្អាត ចង្កៀងមុខ និងក្រោយ រចនាមកតាមបែបរ៉ុកទាន់សម័យ ធ្វើឲ្យជៈពន្លឺភ្លឺគ្រប់ស្ថានភាពផ្លូវ ហើយការរចនាកុងទ័រឌីជីថលទំនើបដំបូងគេបង្អស់ លើប្រភេទម៉ូតូបែបលក្ខណៈគ្រួសារ។

ម៉ូឌែល Rock 110cc មាន 3ម៉ូត និង​ 7ពណ៌សម្រាប់ជ្រើសរើសដោយ ពណ៌ក្រហមតំណាងឲ្យភាពឧស្សាហ៍ព្យាយាម, ពណ៌ខ្មៅបង្ហាញពីភាពអង់អាច ក្លាហាន, ពណ៌ខៀវសម្រាប់នាំសំណាងល្អ, ពណ៌ទឹកក្រូចបញ្ជាក់ពីភាពមានមន្តស្នេហ៍។ Rock Elegance ពណ៌ខ្មៅ និង ក្រហម, Rock Racing ពណ៌ទឹកក្រូច និងខ្មៅគ្រើម, Rock Sport ពណ៌ខៀវ ពណ៌ទឹកក្រូច និង​ពណ៌ក្រហម ហើយលក់ចេញក្នុងតម្លៃត្រឹមតែ $1,530។

ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 

បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ 1 ជាផលិតផលថៃក្នុងស្រុកដែលមាន​តំណាង​ចែកចាយច្រើនជាង 300 សាខាក្នុងប្រទេសថៃ និង 7 ប្រទេសជាដៃគូសហការ​​មានដូចជា ប្រទេសកម្ពុជាយើង, ប្រទេសវៀតណាម, ប្រទេសនេប៉ាល់, ប្រទេសបង់ក្លាដែស, ប្រទេសម៉ាឡេស៊ី, ប្រទេសហុងកុង និង ប្រទេសជប៉ុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់​ម៉ូ​ឌែ​លម៉ូតូរបស់ GPX គឺ​រចនា​រូបរាង​​ដ៏​ប្រណីត ឡូយ​ឥតខ្ចោះ ស​ក្កិ​សម​បំផុត ដែល​ប្រាកដជា​នាំ​លោកអ្នក​មកជា​មួយ​អារ​ម្ម​ណ៍​ថ្មី​ប្លែក ប្រសិនបើ​អ្នក​កំពុងតែ​ចង់​ផ្លាស់​ប្តូរ​របត់​ជីវិត​ថ្មី និង ទាន់សម័យ​។

ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
ម៉ាកម៉ូតូ GPX 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T