យល់ដឹង៖ មានមនុស្សជាច្រើនអាយុកាន់តែច្រើនឡើងៗ ប៉ុន្តែបែរជាមិនស្គាល់ថាខ្លួនឯងជាអ្នកណា និងមិនទាន់ដឹងថាខ្លួនឯងចង់ធ្វើអ្វី ឬចង់បានអ្វីនៅឡើយទេ រីឯអ្នកខ្លះទៀត មានដល់ទៅប្តីប្រពន្ធទៀតផង តែមិនដឹងថាខ្លួនឯងមានគោលដៅអ្វីមួយឱ្យច្បាស់លាស់ ហើយវាពិតជាពិបាកខ្លាំងណាស់ នៅពេលដែលមិនស្គាល់ពីខ្លួនឯងបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ដើម្បីកុំឱ្យពេលវេលាចេះតែដើរទៅមុខចោលឥតប្រយោជន៍ តែមិនដឹងថាខ្លួនឯងជាអ្នកណា ឬមិនមានគោលដៅច្បាស់លាស់ សម្រាប់ដើរទៅមុខទៀតនោះ អ្នករាល់គ្នាគួរតែព្យាយាមស្វែងរកខ្លួនឯងថាជាអ្នកណាឱ្យបានច្បាស់ ទើបជីវិតរបស់អ្នករាល់គ្នារស់នៅដោយមានន័យ។
អាយុប៉ុណ្ណឹងហើយ ស្គាល់ច្បាស់ថាខ្លួនឯងជាអ្នកណាឬនៅ? ទាំងនេះជាវិធីដើម្បីស្វែងរកខ្លួនឯង៖
១. បង្កើតឱកាសឱ្យខ្លួនឯង

ដើម្បីស្គាល់ខ្លួនឯងឱ្យបានកាន់តែច្បាស់ថាជាអ្នកណា ជំហានដំបូងអ្នកត្រូវចេះបង្កើតឱកាសឱ្យខ្លួនឯងបានស្គាល់នូវអ្វីដែលថ្មី និងទទួលយកនូវបទពិសោធន៍ជាច្រើនពីមនុស្សជុំវិញខ្លួន នោះអ្នកនឹងបានកាន់តែស្គាល់ខ្លួនឯង ហើយដឹងថាខ្លួនឯងចូលចិត្តអ្វី និងមិនចូលចិត្តអ្វី។
២. សាកល្បងធ្វើរឿងថ្មីៗឱ្យបានច្រើន

មុននឹងចង់ស្គាល់ខ្លួនឯងថាជាអ្នកណា មិនមែននៅតែស្ងៀមៗ វាក៏អាចធ្វើឱ្យអ្នកបានដឹងថាខ្លួនឯងជាមនុស្សបែបណាទេ លុះត្រាតែខ្លួនអ្នកផ្ទាល់ចេះស្វែងរកដោយខ្លួនឯង ដូច្នេះហើយ ដើម្បីស្គាល់ខ្លួនឯងឱ្យបានច្បាស់ថាជាអ្នកណា គឺអ្នកត្រូវតែហ៊ានសាកល្បងធ្វើនូវរឿងថ្មីៗឱ្យបានច្រើនតាមដែលអាចធ្វើបាន ទោះរឿងទាំងនោះវាធ្វើឱ្យអ្នកមានអារម្មណ៍ថាភ័យខ្លាចក្នុងការធ្វើវាក៏ដោយ ព្រោះការសាកល្បងធ្វើរឿងទាំងនោះ វាពិតជាធ្វើឱ្យអ្នកបានស្គាល់ខ្លួនឯងបានកាន់តែច្បាស់ពិតប្រាកដមែន។
៣. កុំខ្លាចនឹងការបរាជ័យ

ពិបាកចិត្តណាស់មែនទេ ដែលអាយុប៉ុណ្ណឹងហើយ នៅមិនមានគោលដៅ និងស្គាល់ពីខ្លួនឯងបានច្បាស់នៅឡើយនោះ? ដូច្នេះហើយ មិនបាច់តូចចិត្តនោះទេ អ្នកគួរតែព្យាយាមឱ្យខ្លួនឯងមានភាពក្លាហានគ្រប់គ្រាន់ ក្នុងការប្រឈមមុខទទួលយកនូវរាល់ការបរាជ័យ ព្រោះរាល់ការបរាជ័យទាំងអស់វាសុទ្ធតែបានបង្រៀន និងបង្ហាញឱ្យអ្នកបានឃើញថា អ្នកមានចំណុចល្អត្រង់ណា និងចំណុចអាក្រក់ត្រង់ណា នោះហើយជាអ្វីដែលអាចជួយឱ្យអ្នក កាន់តែបានស្គាល់ពីខ្លួនឯង។
៤. រៀនកំណត់ភាពរីករាយរបស់ខ្លួនឯង

ព្យាយាមមើលពីចិត្តរបស់ខ្លួនឯង ថាខ្លួនឯងរីករាយនឹងការធ្វើរឿងអ្វី ឬមិនចូលចិត្តរឿងអ្វី ព្រោះការរៀនកំណត់ភាពរីករាយរបស់ខ្លួនឯងបែបនេះ វានឹងបង្ហាញឱ្យខ្លួនអ្នកបានឃើញថា អ្នកពិតជារីករាយជាមួយនឹងអ្វីមួយយ៉ាងពិតប្រាកដពិតមែន នោះអ្នកនឹងអាចមានគោលដៅសម្រាប់ជីវិតខ្លួនឯង ថាចង់បានអ្វី និងមានក្តីស្រមៃបែបណាខ្លះ៕
ប្រភព៖ success