ប្រសិទ្ធភាពនៃការទប់ស្កាត់ (SARS-CoV-2) ជាមួយម៉ាស៊ីនត្រជាក់ Panasonic ដែលបំពាក់នូវបច្ចេកវិទ្យា nanoe™ X!

//s9.kh1.co/74/741857e50cf3d2a1ca427abe9ca68badf1011126.jpg
បច្ចេកវិទ្យា

 ១៥-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

Panasonic បានប្រកាសពីប្រសិទ្ធភាពរបស់ម៉ាស៊ីនត្រជាក់ Panasonic ដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើប nanoe™ X

ភ្នំពេញ៖ Panasonic បានប្រកាសពីប្រសិទ្ធភាពរបស់ម៉ាស៊ីនត្រជាក់ Panasonic ដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើប nanoe™ X ក្នុងការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ត្រូវបានទទួលស្គាល់ដោយ Global Contract Research Organisation Texcell*1។ Texcell បានទទួលស្គាល់ពីប្រសិទ្ធភាពនៃការទប់ស្កាត់មេរោគកូរ៉ូណា បានដល់ទៅ 91.4% នៅក្នុងបន្ទប់ទំហំ 6.7m3 ក្នុងរយៈពេល 8 ម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

nanoe™ X គឺជាបច្ចេកវិទ្យាទំនើបមួយ ចាប់យកសំណើមដែលមើលមិនឃើញនៅក្នុងខ្យល់ ហើយធ្វើប្រតិកម្មនៅក្នុងកម្រិតតង់ស្យុងខ្ពស់ ដើម្បីបង្កើត "រ៉ាឌីកាល់អ៊ីដ្រូស៊ីលដែលមាននៅក្នុងទឹក"។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីល អាចទប់ស្កាត់ការលូតលាស់នៃសារធាតុបំពុលទាំងឡាយមានដូចជា បាក់តេរី និងមេរោគជាដើម។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីល ត្រូវបានទទួលរងនូវការធ្វើប្រតិកម្ម និងអុកស៊ីតកម្មខ្លាំង ដូចនេះវាមានអាយុកាលខ្លី។ ប៉ុន្តែនៅពេលដែលភាគល្អិតដ៏តូចនេះហ៊ុមព័ទ្ធដោយទឹក ដែលជា nanoe™ X វានឹងមានអាយុកាលវែង ហើយអាចសាយភាយបានឆ្ងាយពេញផ្ទៃបន្ទប់។ វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ទាំងសារធាតុបំពុលដែលអណ្តែតក្នុងខ្យល់ និងតោងជាប់លើគ្រឿងបរិក្ខារផ្សេងៗ។

នៅក្នុងខែកញ្ញា ឆ្នាំ 2020 ក្រុមហ៊ុន Panasonic បានទទួលស្គាល់ពីលទ្ធផលពិសោធន៍ ក្រោមកិច្ចសហការជាមួយ Texcell*1 ពីប្រសិទ្ធភាពនៃបច្ចេកវិទ្យា nanoe™ X ជាមួយនឹងគុណប្រយោជន៍នៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលទៅលើមេរោគកូរ៉ូណា នៅក្នុងបន្ទប់ពិសោធន៍តូចមួយដែលមានទំហំ 45L ដោយការប្រើប្រាស់ឧបករណ៍ផលិត nanoe™ X ។ សម្រាប់ការស្រាវជ្រាវបន្ថែម ក្រុមហ៊ុន Panasonic បានធ្វើការសាកល្បងដោយការប្រើម៉ាស៊ីនត្រជាក់ដែលបំពាក់បច្ចេកវិទ្យា nanoe™ X នៅក្នុងបន្ទប់ពិសោធន៍ដែលធំជាងមុន។ ទោះជាយ៉ាងណា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ Texcell ក៏បានទទួលស្គាល់ពីលទ្ធផលនេះថា បច្ចេកវិទ្យាទំនើប nanoe™ X មានប្រសិទ្ធភាពខ្ពស់រហូតដល់ 91.4% ក្នុងការទប់ស្កាត់ទៅលើមេរោគកូរ៉ូណា នៅក្នុងបន្ទប់ទំហំ 6.7m3 ក្នុងរយៈពេល 8 ម៉ោង ដោយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលមានបំពាក់បច្ចេកវិទ្យា nanoe™ X ។ គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ពិសោធន៍បិទជិត និងមិនត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃពីប្រសិទ្ធភាពរបស់វា នៅកន្លែងរស់នៅដែលមិនអាចគ្រប់គ្រងបាននោះទេ។

ក្រុមហ៊ុន Panasonic បានធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យា nanoe™ អស់រយៈពេលជាង 20ឆ្នាំ គឺចាប់តាំងពីឆ្នាំ 1997 មកម្ល៉េះ ហើយការស្រាវជ្រាវនេះ ត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពរបស់វានៅក្នុងតំបន់ជាច្រើន មានដូចជាការទប់ស្កាត់មីក្រូសរីរាង្គបង្កជំងឺ (បាក់តេរី ផ្សិត និងមេរោគ) និងភ្នាក់ងារបង្កអាឡែកហ្ស៊ី បំបែកសមាសធាតុភាគល្អិត PM 2.5 ដែលបង្កឲ្យមានបញ្ហាសុខភាពដល់សារពាង្គកាយមនុស្ស*2 ។

ក្រុមហ៊ុន Panasonic នឹងនៅបន្តស្រាវជ្រាវបន្ថែមទៀតនូវបច្ចេកវិទ្យាទំនើប nanoe™ X ដើម្បីដោះស្រាយហានិភ័យ ដែលទាក់ទងនឹងការបំពុលផ្សេងៗនៅក្នុងខ្យល់ ដូចជា មីក្រូសរីរាង្គបង្កជំងឺ (ផ្សិត បាក់តេរី និងមេរោគ) ក្នុងគោលបំណង ដើម្បីបង្កើតនូវបរិយាកាសដែលប្រកបដោយផាសុកភាព សម្រាប់មនុស្សនៅជុំវិញពិភពលោក។

ឯកសារយោង៖

ការពិសោធន៍ពីប្រសិទ្ធភាពនៃម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ក្នុងការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ក្នុងទំហំបន្ទប់ 6.7m3 ។

ទិដ្ឋភាពទូទៅ៖ រពិសោធន៍ប្រៀបធៀបមួយត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ ទំហំ 6.7m3 ដែលមានផ្ទុកនូវមេរោគកូរ៉ូណា (SARS-CoV-2) ។

លទ្ធផល៖ សកម្មភាពរបស់មេរោគកូរ៉ូណា (SARS-CoV-2) ជាង 91% ត្រូវបានទប់ស្កាត់ក្នុងរយៈពេល 8 ម៉ោង។

សម្គាល់៖ ការទទួលស្គាល់នេះត្រូវបានធ្វើឡើង ដើម្បីបង្កើតទិន្នន័យស្រាវជ្រាវជាមូលដ្ឋានស្តីពីប្រសិទ្ធភាពនៃបច្ចេកវិទ្យា nanoe™ X ក្នុងការទប់ស្កាត់នូវមេរោគកូរ៉ូណាក្នុងលក្ខខណ្ឌបន្ទប់ពិសោធន៍ ដែលខុសពីមេរោគកូរ៉ូណាមានក្នុងកន្លែងរស់នៅ។

វិធីសាស្ត្រ និងទិន្នន័យ៖

ស្ថាប័ន៖ TexCell (ប្រទេសបារាំង)
ប្រធានបទ៖ មេរោគកូរ៉ូណាប្រភេទថ្មី (SARS-CoV-2)
ឧបរករណ៍៖ ម៉ាស៊ីនត្រជាក់ដែលមានបច្ចេកវិទ្យា nanoe™ X

វិធីសាស្ត្រ៖

ម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ត្រូវបានដំឡើងក្នុងបន្ទប់ដែលមានទំហំ 6.7m3 ។ ដំណោះស្រាយនៃការទប់ស្កាត់មេរោគកូរ៉ូណា SARS-CoV-2 ដែលមាននៅលើ Gauze គឺត្រូវបានដាក់នៅក្នុងបន្ទប់ទំហំ 6.7 m3 ជាមួយម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ក្នុងចម្ងាយ 0.7 ម៉ែត្រ ក្នុងរយៈពេល 24ម៉ោង។ ការពិសោធន៍នៃការចម្លងមេរោគត្រូវបានវាយតម្លៃ និងប្រើប្រាស់ដើម្បីការគណនាអត្រានៃការទប់ស្កាត់។

ឯកសារយោង៖

ការពិសោធន៍ពីប្រសិទ្ធភាពនៃម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ក្នុងការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ក្នុងទំហំបន្ទប់ 6.7m3។

ទិដ្ឋភាពទូទៅ៖

ការពិសោធន៍ប្រៀបធៀបមួយត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ ទំហំ 6.7m3 ដែលមានផ្ទុកនូវមេរោគកូរ៉ូណា (SARS-CoV-2)។

លទ្ធផល៖

សកម្មភាពរបស់មេរោគកូរ៉ូណា (SARS-CoV-2) ជាង 91% ត្រូវបានទប់ស្កាត់ក្នុងរយៈពេល 8ម៉ោង។

សម្គាល់៖ ការទទួលស្គាល់នេះត្រូវបានធ្វើឡើង ដើម្បីបង្កើតទិន្នន័យស្រាវជ្រាវជាមូលដ្ឋានស្តីពីប្រសិទ្ធភាពនៃបច្ចេកវិទ្យា nanoe™ X ក្នុងការទប់ស្កាត់នូវមេរោគកូរ៉ូណាក្នុងលក្ខខណ្ឌបន្ទប់ពិសោធន៍ ដែលខុសពីមេរោគកូរ៉ូណាមានក្នុងកន្លែងរស់នៅ។

វិធីសាស្ត្រ និងទិន្នន័យ៖

ស្ថាប័ន៖ TexCell (ប្រទេសបារាំង)
ប្រធានបទ៖ មេរោគកូរ៉ូណាប្រភេទថ្មី (SARS-CoV-2)
ឧបរករណ៍៖ ម៉ាស៊ីនត្រជាក់ដែលមានបច្ចេកវិទ្យា nanoe™ X

វិធីសាស្ត្រ៖

- ម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ត្រូវបានដំឡើងក្នុងបន្ទប់ដែលមានទំហំ 6.7m3។
- ដំណោះស្រាយនៃការទប់ស្កាត់មេរោគកូរ៉ូណា SARS-CoV-2 ដែលមាននៅលើ Gauze គឺត្រូវបានដាក់នៅក្នុងបន្ទប់ទំហំ 6.7 m3 ជាមួយម៉ាស៊ីនត្រជាក់ដែលមានបំពាក់នូវបច្ចេកវិទ្យា nanoe™ X ក្នុងចម្ងាយ 0.7 ម៉ែត្រ ក្នុងរយៈពេល 24ម៉ោង។
- ការពិសោធន៍នៃការចម្លងមេរោគត្រូវបានវាយតម្លៃ និងប្រើប្រាស់ដើម្បីការគណនាអត្រានៃការទប់ស្កាត់។

លទ្ធផល៖

https://s9.kh1.co/__image/w=650,h=166,q=100/04/0498824f1557ae5acb5b2c2f6fe7b8294fccab90.jpg

កំណត់សម្គាល់៖

*1Texcell គឺជា Global Contract Research Organisation ដែលមានជំនាញក្នុងការធ្វើតេស្ត និងកម្ចាត់មេរោគ ការរៀបចំប្រព័ន្ធការពារសរីរាង្គ និង R&D ឬ GMP cell banking សម្រាប់គម្រោង R&D, GClP, GLP និងគម្រោង GMP របស់អ្នក។ ជាមួយនឹងបទពិសោធន៍ និងប្រវត្តិការងារជាង 30ឆ្នាំ នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងប៉ារីស ដែលក្រុមហ៊ុន Texcell ត្រូវបានទទួលស្គាល់ក្នុងជំនាញនេះជាយូរមកហើយ ក្នុងការធ្វើតេស្តមេរោគជាមួយនឹងការរៀបចំតាមបទដ្ឋានស្តង់ដារដ៏ធំ សម្រាប់ការរកឃើញពពួកមេរោគផ្សេងៗ។

Texcell គឺជាវិទ្យាស្ថានប៉ាស្ទ័រ ដែលបង្កើតឡើងដំបូងគេ ប្រចាំនៅទីក្រុងប៉ារីស ក្នុងឆ្នាំ 1997 ។

*2 ការប្រកាសសំខាន់ៗអំពីករណីដែលត្រូវបានទទួលស្គាល់

- ថ្ងៃទី12 ខែឧសភា ឆ្នាំ2009៖ ប្រសិទ្ធភាព វិជ្ជមាននៃភាគល្អិតទឹកក្នុងការទប់ស្កាត់មេរោគ បាក់តេរី និងសារធាតុគីមីកសិកម្ម ត្រូវបានទទួលស្គាល់។

- ថ្ងៃទី20 ខែតុលា ឆ្នាំ2009៖ ប្រសិទ្ធភាពនៃភាគល្អិតទឹកក្នុងការទប់ស្កាត់មេរោគគ្រុនផ្តាសាយថ្មី ត្រូវ បានទទួលស្គាល់។

- ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2012៖ ប្រសិទ្ធភាពនៃភាគល្អិតទឹកក្នុងការទប់ស្កាត់សារធាតុអាឡែកហ្ស៊ី បាក់តេរី ផ្សិត និងមេរោគដែលទាក់ទងនឹងសត្វចិញ្ចឹម ត្រូវបានទទួលស្គាល់។

-ថ្ងៃទី16 ខែមករា ឆ្នាំ2014៖ ភាគល្អិតទឹកដែលមានអាតូមអេឡិចត្រូស្តាទិកទំហំណាណូ មានប្រសិទ្ធភាពក្នុងការបំបែកសមាសធាតុ PM2.5 និងទប់ស្កាត់ការលូតលាស់ពពួកផ្សិតដែលភ្ជាប់ទៅនឹង Yellow Sand ។

ស្វែងយល់បន្ថែមពីភស្តុតាងនៅទីនេះ៖

https://s9.kh1.co/__image/w=650,h=452,q=100/fa/fa4eda3a1063463517d57d16265363036e3a6856.jpg

ប្រភពដើម៖ https://www.panasonic.com/kh/nanoe/all/verification/evidence.html

សូមទស្សនាវីដេអូ៖ 

សូមទស្សនាវីដេអូ៖ 

អំពី Panasonic

Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៏អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 528 និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន 72 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 7,49 ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី 31 ខែមីនាឆ្នាំ 2020 ។

ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយលិផតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់បំព្រង សម្រាប់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ: www.panasonic.com/kh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T