បងប្អូនជនពិការលែងអស់សង្ឃឹមហើយ! Café​ Amazon For Chance បើកឱកាសឲ្យពួកគាត់មានការងារធ្វើ ដូចមនុស្សទូទៅដែរ

//s9.kh1.co/b8/b85e502e659e1bd3bf73ba713c44847425b8d793.jpg
សង្គម

 ១៤-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ក្រុមហ៊ុន PTT (Cambodia) បានរៀបចំពិធីសម្ពោធហាងកាហ្វេ “Café Amazon for Chance” ដែលជាហាងរូបបែបថ្មីមួយប្លែកពីមុន​

ភ្នំពេញ៖​ ក្រុមហ៊ុន PTT (Cambodia) បានរៀបចំពិធីសម្ពោធហាងកាហ្វេ “Café Amazon for Chance” ដែលជាហាងរូបបែបថ្មីមួយប្លែកពីមុន​ ភ្ជាប់មកជាមួយគំនិតដែលនាំយកកាហ្វេអាម៉ាហ្សូនដែលទទួលបានជោគជ័យនៅក្នុងការបើកហាងកាហ្វេ ដើម្បីបង្កើតគុណតម្លៃនិងជួយកាត់បន្ថយគម្លាតសង្គមសម្រាប់អ្នកដែលខ្វះខាតឱកាស ក្នុងការចូលរួមសង្គមដែលស្ថិតក្នុងក្រុមផ្សេងៗអោយមានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ និងបង្កើតប្រាក់ចំណូលតាមរយៈហាងកាហ្វេអាម៉ាហ្សូនដែលត្រូវបានចាត់ទុកទាំងជាឱកាស ក្នុងការបង្កើតប្រាក់ចំណូលនិងជាផ្លូវមួយផ្សេងទៀតក្នុងការបន្ថែមកំលាំងដល់សង្គមតាមរយៈការជំរុញ និងគាំទ្រពួកគេឱ្យមានសក្តានុពលបន្ថែមទៀតរហូតដល់ពួកគេក្លាយជាធនធានដ៏សំខាន់ដើម្បីជួយការអភិវឌ្ឍសង្គមជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធហាងកាហ្វេ “Café Amazon for Chance”
ពិធីសម្ពោធហាងកាហ្វេ “Café Amazon for Chance”

បច្ចុប្បន្ន “Café Amazon for Chance” មានសាខាចំនួន១៣នៅក្នុងប្រទេសថៃដែលត្រូវបានបែងចែកជា៤ក្រុម៖

- បុគ្គលដែលមានការបាត់បង់ការស្តាប់លឺចំនួន៨សាខា

- បុគ្គលវ័យចំណាស់ចំនួន៣សាខា

- អតីតយុទ្ធជននិងក្រុមគ្រួសារចំនួន១សាខា

- បុគ្គលគ្មានទីលំនៅ១សាខា

ពិធីសម្ពោធហាងកាហ្វេ “Café Amazon for Chance”
ពិធីសម្ពោធហាងកាហ្វេ “Café Amazon for Chance”
ពិធីសម្ពោធហាងកាហ្វេ “Café Amazon for Chance”
ពិធីសម្ពោធហាងកាហ្វេ “Café Amazon for Chance”

លើសពីនេះទៅទៀតគម្រោង “Café Amazon for Chance” បង្កើតឱកាសការងារប្រកបដោយនិរន្តរភាពសម្រាប់ជនពិការកម្ពុជាដែលជាគម្រោងអប់រំនិងអនុវត្តជាបារីស្តាតាមស្តង់ដាររបស់កាហ្វេអាម៉ាហ្សូន។  

“Café Amazon for Chance”សាខាដំបូងបង្អស់ដែលមានទីតាំងនៅផ្ទះលេខ៩៥ផ្លូវព្រះសីហនុ២៧៤សង្កាត់ចតុមុខខណ្ឌដូនពេញភ្នំពេញ។ “Café Amazon for Chance” បង្កើតឡើងជាមួយការផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍទេពកោសល្យបង្កើតការងារបន្ថែម និងបង្កើតប្រាក់ចំណូលសម្រាប់បុគ្គល ដែលមានការបាត់បង់ការស្តាប់លឺដើម្បីធ្វើឱ្យពួកគេទទួលបានភាពស្មើភាពដូចមនុស្សធម្មតាដែរ។

ភាសាកាយវិកា
ភាសាកាយវិកា

គេសង្ឃឹមដោយស្មោះថាគម្រោង “Café Amazon for Chance” អាចក្លាយជាមធ្យោបាយមួយទៀតដែលផ្តល់ឱកាសឱ្យប្រជាជន នៅក្នុងសង្គមបានគាំទ្រក៏ដូចជាការលើកទឹកចិត្ត និងផ្តល់ឱកាសដល់ពួកគេ។ ដើម្បីឱ្យពួកគេអភិវឌ្ឍន៌អាជីពរបស់ខ្លួនដែល នឹងធ្វើឱ្យសង្គមមានការអភិវឌ្ឍទៅក្នុងផ្លូវដ៏ល្អប្រសើរនិងលើកកំពស់កម្មករ ដែលជួបការលំបាកនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T