រកឃើញម្ចាស់ជ័យលាភីឆ្នើមទាំង១៥រូប ក្នុងកម្មវិធីប្រកួតគំនូររបស់ក្រុមហ៊ុន Hyundai ហើយ

//s9.kh1.co/67/67c1db2e41d4830a502a46b0c72754bb0371cede.jpg
សង្គម

 ១៤-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែតុលាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Hyundai Camko Motor ដែលជាអ្នកនាំចូលផ្តាច់មុខនូវថយន្ត Hyundai ក្នុងទីផ្សារកម្ពុជា បានប្រារព្ធពិធីចែករង្វាន់ជូនដល់ម្ចាស់ជ័យលាភីឆ្នើមទាំង១៥រូប ដែលបានគូរគំនូរស្អាតនិងល្អជាងគេ ក្រោយប្រធានបទ Family and Car (គ្រួសារនិងរថយន្ត) ឬ Your Dream Car (រថយន្តក្នុងក្តីស្រមៃ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Brian Ko ដែលជា CEO និង President ប្រចាំក្រុមហ៊ុន Hyundai Camko បានមានប្រសាសន៍ថា៖ 

“ដោយសារតែសម័យបច្ចេវិទ្យាទំនើបនាពេលបច្ចុប្បន្ន មនុស្សមិនសូវមានពេលចំណាយជាមួយគ្នាទេ ដូច្នេះហើយគោលបំណងក្នុងការបង្កើតកម្មវិធីនេះ ដើម្បីរឹតចំណងឲ្យគ្រួសារអាចចំណាយពេលនៅជាមួយគ្នា ពិភាក្សារគ្នាផ្តល់យោបល់ឲ្យកូនៗក្នុងការគូររូបតាមបែបច្នៃប្រឌិតរបស់ពួកគេ។ ហើយសម្រាប់កម្មវិធីនេះ មានការដាក់ពាក្យពីក្មេងៗមកពីបណ្តារសាលាអន្តជាតិនានា ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់ ១៥ ឆ្នាំ”។

លោក Brian Ko 
លោក Brian Ko ដែលជា CEO និង President ប្រចាំក្រុមហ៊ុន Hyundai Camko
លោក Brian Ko ដែលជា CEO និង President ប្រចាំក្រុមហ៊ុន Hyundai Camko

កម្មវីធីនេះ បានប្រព្រឹត្តឡើងជិត១ខែហើយ ដោយមានការចូលរួមពីក្មេងៗចំនួនប្រមាណជា៤៤នាក់ ហើយក្នុងនោះ បេក្ខភាព១៥នាក់ដែលមានគំនូរល្អជាងគេ ត្រូវបានជ្រើសរើស ដើម្បីដាក់ពិន្ទុយ៉ាងសុក្រិត្រក្នុងការបោះឆ្នោតជ្រើសរើសអ្នកឈ្នះ ដោយយក ពិន្ទុ៦០% ពីការបោះឆ្នោតពីអតិថិជនរបស់ក្រុមហ៊ុន Hyundai ទៅលើរូបគំនូដែលដាក់តាំងបង្ហាញក្នុង City Store Showroom របស់ក្រុមហ៊ុន Hyundai និង ពិន្ទុ៤០% ទៀតផ្តល់ជូនពីគណ:គ្រប់គ្រងក្រុមហ៊ុន Hyundai និង សាលារៀន SCIA។

កម្មវិធីចែករង្វាន់ដល់ម្ចាស់ជ័យលាភីឆ្នើម
កម្មវិធីចែករង្វាន់ដល់ម្ចាស់ជ័យលាភីឆ្នើម

សម្រាប់ជ័យលាភីលេខ៥​ បានទៅលើកុមារ៥នាក់ ដែលមានឈ្មោះ Srey Sophal Samantha, Ung Uy Ann, Chamroeun Monirachana, Bun Nanancy និង Wang ZiNiu។ ជ័យលាភីលេខ ៤ បានទៅលើកុមារ៤នាក់ដែលមានឈ្មោះ Lim Sophea Cheaknit, Teng Donatin, Vong Sou Jing និង Seng Monisovan។ 

ម្ចាស់ជ័យលាភីឆ្នើម
ម្ចាស់ជ័យលាភីឆ្នើម
ម្ចាស់ជ័យលាភីឆ្នើម
ម្ចាស់ជ័យលាភីឆ្នើម

ជ័យលាភីលេខ៣ បានទៅលើកុមារ៣នាក់ ឈ្មោះ Sambath Amy, Lu Matt Lester Garcia និង Ham Leangim។ ជ័យលាភីលេខ២ បានទៅលើកុមារ២នាក់ ឈ្មោះ Erich Faythe Laurito និង Mey Chanpanhavatey និងចុងក្រោយជ័យលាភីលេខ១ បានទៅលើឈ្មោះ Chann Norani Serena។

ម្ចាស់ជ័យលាភីឆ្នើម
ម្ចាស់ជ័យលាភីឆ្នើម
ម្ចាស់ជ័យលាភីឆ្នើម
ម្ចាស់ជ័យលាភីឆ្នើម

ចំពោះម្ចាស់ជ័យលាភីឆ្នើមផ្នែកគំនូរទាំង១៥នាក់នេះ ពួកគេទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុន Hyundai និង សាលា SCIA ដូចជាប័ណ្ឌសរសើរ សាច់ប្រាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។

សម្រាប់កម្មវិធីដែលរៀបចំដោយក្រុមហ៊ុន Hyundai នេះដែរ គឺពិតជាទទួលបានភាពជោគជ័យយ៉ាងខ្លាំង ព្រោះកម្មវិធីនេះទទួលបានការដាក់ពាក្យ និងទទួលបានការចូលរួមបោះឆ្នោតយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ក្រុម Hyundai ផ្ទាល់តែម្តង។

បន្ទាប់ពីកម្មវិធីប្រកួតគំនូរនេះ ក្រុមហ៊ុន Hyundai ក៏មានគោលបំណងក្នុងការបង្កើតកម្មវិធីពិសេសៗ និងអស្ចារ្យបន្ថែមទៀត នាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ និងកាន់តែប្រសើរជាមួយអតិថិជនរបស់ខ្លួន៕

កម្មវិធីចែករង្វាន់ដល់ម្ចាស់ជ័យលាភីឆ្នើម
កម្មវិធីចែករង្វាន់ដល់ម្ចាស់ជ័យលាភីឆ្នើម
កម្មវិធីចែករង្វាន់ដល់ម្ចាស់ជ័យលាភីឆ្នើម
កម្មវិធីចែករង្វាន់ដល់ម្ចាស់ជ័យលាភីឆ្នើម
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T