យល់ដឹង៖ ជីវិតគូមិនងាយស្រួលដូចជាជីវិតជាសង្សារឡើយ អញ្ចឹងហើយ មុននឹងសម្រេចចិត្តគិតគូរឿងរៀបការនឹងគ្នា វាក៏ទាមទារឱ្យម្នាក់ៗ មានការត្រៀមខ្លួនទុកជាមុនផងដែរ ព្រោះបើមិនបានត្រៀមខ្លួន ត្រៀមចិត្តទុកជាមុនទេ វាអាចនឹងធ្វើឱ្យគូស្នេហ៍ មានការខកបំណងក្រោយពេលដែលរៀបការនឹងគ្នារួច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ គូស្នេហ៍បើមិនទាន់បានត្រៀមខ្លួន ឬរៀបចំផែនការនៅ ថ្ងៃអនាគតជាមួយគ្នាទេនោះ កុំទាន់គិតគូរឿងរៀបការនឹងគ្នាឱ្យសោះ ព្រោះបើរៀបការនឹងគ្នាហើយ ក៏គ្មានក្តីសុខដែរ ម្យ៉ាងវិញទៀត ជីវិតគូច្បាស់ជាពោរពេញដោយបញ្ហារាប់មិនអស់ ជាងនេះទៅទៀត អាចឈានទៅ ដល់ការបែងចែកផ្លូវគ្នាទៀតផង។
គូស្នេហ៍បើមិនទាន់រៀបចំផែនការ៣ចំណុចនេះទេ កុំទាន់គិតគូរឿងរៀបការនឹងគ្នា៖
១. សេដ្ឋកិច្ច

មុននឹងចង់គិតគូរឿងរៀបការនឹងគ្នា ម្នាក់ៗគួរតែបានរៀបចំផែនការសេដ្ឋកិច្ចជាមួយគ្នាឱ្យបានច្បាស់ជាមុនសិន សឹមសម្រេចចិត្តគិតគូរឿងរៀបការ ព្រោះថាលុយវាមិនអាចទិញសុភមង្គលបានមែន តែលុយអាចនឹងធ្វើឱ្យជីវិតគូបាត់បង់សុភមង្គលបាន ហេតុនេះហើយ ត្រូវជជែកវែកញែកគ្នា ឱ្យបានត្រូវរ៉ូវជាមួយគ្នាជាមុនសិន ទើបក្រោយពេលដែលរៀបការហើយ មិនអាចមានបញ្ហានឹងគ្នា ដោយសារតែរឿងលុយកាក់។
២. សុខភាព

ចំពោះរឿងសុខភាព វាជារឿងដែលសំខាន់ខ្លាំង ដែលម្នាក់ៗត្រូវព្រមព្រៀង និងដឹងពីសុខភាពរបស់គ្នាទៅ វិញទៅ មក សឹមគិតគូរឿងរៀបការនឹងគ្នា ព្រោះបើមិនទាន់រៀបចំផែនការនៅ ថ្ងៃមុខជាមួយគ្នាទេនោះ បន្ទាប់ពីរៀបការនឹងគ្នានោះ ហើយស្រាប់តែមានម្នាក់មានសុខភាពមិនល្អ ច្បាស់ណាស់ ថារៀបការនឹងគ្នាហើយគឺគ្មានសេចក្តីសុខឡើយ ព្រោះថាម្នាក់ៗគ្មានពេលវេលា ដើម្បីចេញទៅ រកចំណូលចូលគ្រួសារ បើម្នាក់នៅ ឈឺ និងម្នាក់ទៀតនៅ មើលថែនោះ អញ្ចឹងហើយ មុននឹងសម្រេចចិត្តគូរឿងរៀបការនឹងគ្នា គួរតែថែទាំសុខភាពខ្លួនឯងឱ្យបានល្អជាមុនសិន ទើបក្រោយពេលដែលរៀបការនឹងគ្នាហើយ អាចមានក្តីសុខបាន។
៣. ការយកកូន

វាជាការពិត ប្តីប្រពន្ធក្រោយពេលដែលរៀបការនឹងគ្នាហើយ អាចមានបញ្ហានឹងគ្នា ដោយសារតែការយកកូន ព្រោះពេលខ្លះមនុស្សស្រីមិនទាន់ចង់បានកូនភ្លាមៗ រីឯមនុស្សប្រុសបែរជាចង់បានកូនភ្លាមៗ ហេតុនេះហើយ វាអាចនឹងបង្កទៅ ជាបញ្ហានឹងគ្នាបាន បែបនេះហើយ មុននឹងគិតគូដល់រឿងរៀបការនឹងគ្នា គួរតែបានពិភាក្សាគ្នាអំពីការរៀបចំផែនការរឿងយកកូន និងបានព្រមព្រៀងជាមួយគ្នាជាមុនសិន ទើបរៀបការហើយ វានឹងមិនមានបញ្ហានឹងគ្នាដោយសារតែរឿងយកកូន៕