អាណិតណាស់! សុនខនេះសុខចិត្តដេកចាំកន្លែង ក្រោយដឹងថាម្ចាស់បានស្លា.ប់

//s9.kh1.co/ff/ffa9e083dcc1c125ca8c2d213c498fe4a9a0ba72.jpg
សង្គម

 ១០-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

សុនខពូជ Canine មួយក្បាលបានសំដែងពីការខូចចិត្តយ៉ាងខ្លាំង នៅ ពេលដែលវាបានដឹងថាម្ចាស់វាបានលាចាកលោកនេះទៅ ហើយ ដោយសុខចិត្តដេកលើផ្នូរម្ចាស់ យ៉ាងកម្សត់។

អាមេរិក៖ សុនខត្រូវបានមនុស្សម្នាចាត់ទុកជាសត្វដែលមានភាពស្មោះត្រង់ជាងគេបំផុតក្នុងពិភពលោក ដែលតែងតែនៅ ក្បែរម្ចាស់វាជានិច្ចមិនថាក្នុងស្ថានការណ៍លំបាកលំបាកលំបិនបែបណាក៏ដោយ ក៏ព្រមក្រាញ់ននៀលមិនចាកចេញទៅ ណានោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មីនេះ មានសុនខពូជ Canine មួយក្បាលបានសំដែងពីការខូចចិត្តយ៉ាងខ្លាំង នៅ ពេលដែលវាបានដឹងថាម្ចាស់វាបានលាចាកលោកនេះទៅ ហើយ ប៉ុន្តែវាបែរជាសុខចិត្តដេកនៅ លើផ្នូរម្ចាស់ ដោយមិនព្រមចាកចេញទៅ ណានោះឡើយ។

រូបភាពសុនខកម្សត់ដេកនៅ លើផ្នូរម្ចាស់នេះ ត្រូវបានចែកចាយព្រោងព្រាត នៅ ក្នុងបណ្តាញសង្គមអុីនធើណែត Twitter ដោយអ្នកកាសែត Julia Palazzo ដោយម្តាយរបស់ជនរងគ្រោះបានផ្ញើមកកាន់រូបនាង។

យ៉ាងណាមិញ មហាជនមិនតិចនោះទេ ក៏បានអាណិតដល់ក្រុមគ្រួសារជនរងគ្រោះ និងសុនខ ដែលត្រូវបានបង់សមាជិក ជារៀងរហូត ដោយគ្មានអ្វីអាចមកជំនួសបានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ម្ចាស់(រូបកាលនៅ រស់) និងសុនខ 
ម្ចាស់(រូបកាលនៅ រស់) និងសុនខ 
សុនខ ដែលសុខចិត្តដេកលើផ្នូរម្ចាស់
សុនខ ដែលសុខចិត្តដេកលើផ្នូរម្ចាស់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T