ភ្នំពេញ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិ គឺជាម៉ាកសញ្ញាលំដាប់ពិភពលោក ដែលមានហាងច្រើនជាង ១៨,០០០កន្លែង នៅជាង១០០ប្រទេស។ ក្រុមហ៊ុនភីហ្សាហាត់កម្ពុជា គឺជាទីផ្សារទី១១០ ដែលផ្តល់រសជាតិភីហ្សាលំដាប់ពិភពលោកដល់ប្រជាជនកម្ពុជា ជាមួយនឹងបទពិសោធន៍នៃការទទួលទានតាមបែបទាន់សម័យ។ ហាងភីហ្សាហាត់កម្ពុជា បានប្រារព្ធពិធីសម្ភោធសាខាងចំបងរបស់ខ្លួនជាផ្លូវការក្នុងរាជធានីភ្នំពេញស្ថិតក្នុងតំបន់មានប្រជាជនរស់នៅច្រើន និងការប្រកបអាជីវកម្មជាច្រើន បន្ទាប់ពីបានបើកសាខាទី១ ជិតផ្សាររុស្សី (ផ្សារទួលទំពូង) នៅក្នុងខែសីហា ឆ្នាំ២០២១ ព្រមទាំងបើកដំណើការសាខាទី២ កាល់ម៉ែត្រនៅ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ។ ក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក មានគម្រោងនឹងបើកសាខាថ្មី២បន្ថែមទៀតនៅចុងឆ្នាំនេះ ហើយនឹងបើកហាងចំនួន ៣០កន្លែងទៀត នៅក្នុងរយៈពេល២ ឬ ៣ ឆ្នាំបន្ទាប់ ដែលនឹងបង្កើតការងារថ្មីច្រើនជាង ៨០០កន្លែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹត្តិការណ៍សម្ពោធសាខាចំបងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពពីសំណាក់ឯកឧត្តម កៅ កោសល អគ្គនាយកតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីនោះផងដែរ ក៏មានការចូលរួមរបស់លោកស្រី Higgins Lauren តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាកម្ពុជា លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក លោក Unnat Varma អគ្គនាយកភីហ្សាហាត់អន្តរជាតិ ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិច លោក ហេង សេងលី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក ដែលបានកាត់ខ្សែបូដើម្បីសម្ភោធសាខាចំបង ភីហ្សាហាត់បឹងកេងកង ដែលមានទីតាំងផ្ទះលេខ១៥ ផ្លូវលេខ៥៧ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។




លោក Unnat Varma អគ្គនាយក ភីហ្សាហាត់អន្តរជាតិ ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា៖
«ក្រុមហ៊ុន ភីហ្សាហាត់អន្តរជាតិ ពិតជាមានមោទនភាពក្នុងការចាប់ជាដៃគូពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក។ យើងពិតជាមានក្តីរំភើបជាខ្លាំងដែលឈានជើងចូលទីផ្សារប្រទេសកម្ពុជា ដែលជាទឹកដីសម្បូរទៅដោយវប្បធម៌ និងបេតិកភណ្ឌជាច្រើន។ ហាងភីហ្សាហាត់ថ្មីនេះនឹងផ្តល់បទពិសោធន៍ដ៏ទាន់សម័យ និងឱជារសឆ្ងាញ់នៅគ្រប់មុខម្ហូបទាំងអស់រួមមាន ការទទួលទាននៅក្នុងហាង ការដឹកជញ្ជូន ខ្ចប់ និងតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួល និងបទពិសោធន៍នៃរសជាតិភីហ្សានៅលើពិភពលោក»។

លោក ហេង សេងលី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក បានមានប្រសាសន៍ថា៖
“យើងជឿជាក់ថា ភីហ្សាហាត់ នឹងក្លាយជាម៉ាកសញ្ញាដែលជាជម្រើសសម្រាប់ប្រជាជនកម្ពុជា ហើយយើងមានបំណងផ្សព្វផ្សាយអំពីបទពិសោធន៍ដ៏ទាន់សម័យនេះ តាមរយៈការផ្តល់នូវរសជាតិលំដាប់ពិភពលោកទៅកាន់គ្រប់អតិថិជនក្នុងតម្លៃសមរម្យ ដោយសារចំនួនប្រជាជនកម្ពុជាជាច្រើនទទួលបានចំណូលកើនឡើង ហើយពួកគេសម្លឹងមើលពីម៉ាកផលិតផលដែលល្អដើម្បីលើកកម្ពស់ជីវិតដ៏ទាន់សម័យរបស់គេ”។
លោក ហេង សេងលី បានបន្តទៀតថា៖
“វាគឺជានិន្នាការថ្មីមួយដែលប្រជាជនកម្ពុជាភាគច្រើនមានភាពរវល់ការងារ ហើយទទួលបានប្រាក់ចំណូលជាច្រើន ដើម្បីចំណាយទៅលើការលំហែកំសាន្ត និងទទួលទានអាហារដែលលំដាប់ខ្ពស់។ នេះមានន័យថាការទទួលទាននៅក្នុងផ្ទះ និងមានពេលចំអិនអាហារដោយខ្លួនឯងតិចតួច ហេតុដូច្នេះហើយយើងចង់ចូលរួមជាផ្នែកមួយ ដើម្បីធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានរសជាតិដ៏ឆ្ងាញ់ពីភីហ្សាហាត់នេះ”។
ផលិតផលរបស់ ភីហ្សាហាត់កម្ពុជា មានដូចជា ភីហ្សា អាហារសម្រន់ ផាស្តា សាឡាត់ និងភេសជ្ជៈ ហើយពិសេសបំផុតនោះ គឺការផ្តល់រសជាតិដើមរបស់ភីហ្សាដ៏អស្ចារ្យចំពោះការចំណាយប្រាក់។ ភីហ្សាហាត់ ក៏មានផ្តល់សំបក៤ប្រភេទ ជាមួយនឹងរសជាតិជាង ២០មុខផងដែរដូចជា រសជាតិគ្រឿងសមុទ្រ រសជាតិសាច់ជ្រូក រសជាតិសាច់មាន់ រសជាតិឈីស និងរសជាតិបន្លែ។ មិនតែប៉ុណ្ណោះ គ្រប់បន្លែរបស់ ភីហ្សាហាត់ ត្រូវបានទទួលស្គាល់ដោយប្រព័ន្ធអនុវត្តកសិកម្មបានល្អ (GAP) ហើយទឹកប្រើប្រាស់ត្រូវបានពិនិត្យ និងធ្វើតេស្តជាទៀងទាត់ដោយវិទ្យាស្ថានប៉ាស្ទើរកម្ពុជា។ ដើម្បីធានាថា ភីហ្សាធ្វើឡើងបានល្អហើយផ្តល់ជូនអាហារក្តៅៗជាមួយនឹងពេលវេលាជាក់លាក់នោះ ហាងនីមួយៗនឹងបញ្ជាក់យ៉ាងច្បាស់អំពីតំបន់នៃការដឹកជញ្ជូនរបស់ខ្លួនផងដែរ។
អតិថិជនដែលមានទីតាំងនៅក្នុងតំបន់នោះអាចធ្វើការកុម្ម៉ង់បានតាមរយៈគេហទំព័រ www.pizzahut.com.kh ឬទាញយកអែប PizzaHut KH App ឬទាក់ទងមកលេខទូរស័ព្ទ +855 23 890 890 ពេលនោះការកុម្ម៉ង់ភីហ្សារបស់ពួកគេនឹងត្រូវបានដឹកជញ្ជូនទៅដល់ផ្ទះ និងការិយាល័យភ្លាម។




អំពីក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិ
ក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិ គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Yum! Brands, Inc. (NYSE: YUM) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ នៅក្នុងប្រទេសសហរដ្ឋអាមេរិក ហើយសព្វថ្ងៃនេះវាគឺជាម៉ាកដ៏ល្បីនៅលើពិភពលោកដែលផ្តល់ម្ហូបអាហារលើសពីភីហ្សា។ ចំណាប់អារម្មណ៍របស់ភីហ្សាហាត់នៅលើពិភពលោកគឺទទួលបានការគាំទ្រច្រើនជាង៤០ភាគរយ បើប្រៀបធៀបជាមួយនឹងគូប្រគួតប្រជែងរបស់ខ្លួន ហើយភាពខ្លាំងរបស់ភីហ្សាហាត់គឺរូបតំណាងដោយពណ៌ក្រហមដែលជាសញ្ញាបញ្ជាក់ពីល្បឿនដ៏ខ្លាំងក្លានៃការដឹកជញ្ជូន ការខ្ចប់ និងការទទួលទានក្នុងហាងនៅជុំវិញពិភពលោក។ វាក៏ជាម៉ាកភីហ្សាមួយដែលត្រូវបានដាក់ចំណាត់ថ្នាក់ទី១៧ ដោយស្ថាប័នAsia Top ក្នុងចំណោមម៉ាកសញ្ញាក្រុមហ៊ុន ១០០០ នៅក្នុងឆ្នាំ២០២១ នេះ។
អំពីក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក
ក្រុមហ៊ុន យូណាធីត ហ៊្វូដ ឯ.ក គឺជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុន V-Trust Group និងក្រុមហ៊ុនវិនិយោគសិង្ហបុរី EMIA នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន យូណាធីត ហ៊្វូដ ឯ.ក ក៏ជាសាជីវកម្មម្ហូបអាហារនាំមុខគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់អាហារបែបក្នុងស្រុក និងពិភពលោក។ ក្រុមហ៊ុនក៏ជាម្ចាស់កម្មសិទ្ទិ១០០ភាគរយរបស់ផាកកាហ្វេ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ហើយមានហាងសរុបទាំងអស់២០ទីតាំងនៅក្នុងរាជាធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។ យូណាយធីត ហ៊្វូដ ឯ.ក ក៏ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអចនទ្រព្យ Zillennium ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់មួយចំពោះដៃគូអាជីវកម្ម និងអ្នកប្រើបា្រស់ចុងក្រោយក្នុង វិស័យអចនទ្រព្យ ហើយបានលក់សិទ្ធិក្នុងការបើកក្រុមហ៊ុនអចលនទ្រព្យដូចជាក្រុមហ៊ុនអចលនទ្រព្យ Century 21 ក្រុមហ៊ុនអចលនទ្រព្យ ERA និងក្រុមហ៊ុន Coldwell Banker ពីប្រទេសសហរដ្ឋអាមេរិក។
ទំនាក់ទំនងផ្នែកព័ត៌មាន ក្រុមហ៊ុន យូណាធីត ហ៊្វូដ ឯ.ក កញ្ញា សំទីន សុគន្ធា ប្រធានផ្នែកទីផ្សារ (+855)15 222 095 [email protected]៕