លេងនៅ PL មិនស្រួលទេ! កីឡាករ Chelsea រូបនេះថាគេទើបស្គាល់រសជាតិវេទនាដោយសាររបួស

//s9.kh1.co/0b/0b71377a4b753c37d6987d4718b80888d1674ef1.jpg
កីទ្បា

 ១០-ធ្នូ-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

តារាជួរមុខ Chelsea ម្នាក់សារភាព​​​ថាគេទើបជួបភាពលំបាក​​ដោយសាររបួស

អង់គ្លេស៖ ខ្សែប្រយុទ្ធ Timo Werner បានបង្ហើបឲ្យដឹងថាគេមិនធ្លាប់ជួបជាមួយស្ថានភាពលំបាកលំបិនក្នុងការជាសះស្បើយពីរបួសដូចពេលផ្លាស់មក Chelsea នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Timo Werner
ខ្សែប្រយុទ្ធ Timo Werner

កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះទើបតែជាសះស្បើយពីរបួស ក្រោយរងរបួសក្នុងជំនួបរវាង Chelsea និង Malmo កាលពីថ្ងៃទី២១ខែតុលាកន្លងទៅ ដោយខកខានមិនបានចូលលេងជាង៥ប្រកួតឯណោះ។

ខ្សែប្រយុទ្ធ Timo Werner រងរបួស
ខ្សែប្រយុទ្ធ Timo Werner រងរបួស
ខ្សែប្រយុទ្ធ Timo Werner រងរបួស
ខ្សែប្រយុទ្ធ Timo Werner រងរបួស

Werner បានស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតទល់នឹង Zenit ក្នុងវគ្គចែកពូលព្រឹត្តិការណ៍ Champions League ដែលធ្វើឡើងកាលពីថ្ងៃទី៩ខែធ្នូកន្លងទៅហើយក្រោយចប់ការប្រកួត រូបគេបានបង្ហើបឲ្យដឹងពីទុក្ខលំបាក៖

បន្ទាប់ពីខ្ញុំរងរបួស វាពិតជាពិបាកណាស់ក្នុងការវិលត្រឡប់មកទីលានវិញបន្ទាប់ពីមិនបានចូលលេងជាង១ខែ។ ខ្ញុំមិនធ្លាប់ជួបភាពវេទនាបែបនេះពីមុនមកទេ។ វាសំខាន់ណាស់ដែលអាចត្រឡប់មកមានកាយសម្បទាល្អឡើងវិញ ហើយការស៊ុតបញ្ចូលទី២គ្រាប់បានជួយខ្ញុំឲ្យលេងដូចកម្រិតដែលខ្ញុំលេងកាលខ្ញុំមិនទាន់របួស។

  ខ្សែប្រយុទ្ធ Timo Werner 
ខ្សែប្រយុទ្ធ Timo Werner
ខ្សែប្រយុទ្ធ Timo Werner

ប្រភព thesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T