យល់ដឹង៖ មនុស្សស្រីរៀបការរួច មានប្តីល្អមិនសំណាងដូចបានម្តាយក្មេកល្អនោះទេ ព្រោះប្រសិនបើរៀបការចូលគ្រួសារដែលមានម្តាយក្មេកមិនចូលចិត្ត កុំថាឡើយបានប្តីល្អប៉ុណ្ណាក៏ដោយ ក៏ពិបាកនឹងរួមរស់នៅ ជាមួយគ្នាដែរ ម្យ៉ាងវិញទៀត ភាគច្រើននៃកូនប្រុសគេច្បាស់ជាស្តាប់តាមម្តាយរបស់គេជាមិនខាន ដូច្នេះហើយ បានម្តាយក្មេកល្អទើបជារឿងដែលសំណាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអញ្ចឹងហើយ ទើបបានជាថាស្រីៗពេលរៀបការហើយ គ្មានអ្វីដែលសំណាងជាងបានម្តាយក្មេក ដែលមានចំណុលល្អមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទេ ដោយសាររតែការដែលបានម្តាយក្មេកមានចំណុចល្អទាំងនេះហើយ ទើបអាចធ្វើឱ្យជីវិតរបស់មនុស្សស្រី រៀបការរួចមានតែសេចក្តីសុខ។
មនុស្សស្រីរៀបការហើយ គ្មានអ្វីសំណាងជាងបានម្តាយក្មេកមាន៤ចំណុចនេះទេ៖
១. មិនទាមទារឱ្យកូនប្រសារចេះគ្រប់យ៉ាង

ជីវិតរបស់មនុស្សស្រីពេលរៀបការហើយ គ្មានអ្វីដែលសំណាងខ្លាំងជាងបានម្តាយក្មេកដែលមិនចេះទាមទារឱ្យចេះគ្រប់យ៉ាងនោះទេ ព្រោះថាពេលដែលមានម្តាយក្មេកមិនទាមទារឱ្យកូនប្រសារចេះគ្រប់យ៉ាងបែបនេះ វាជាការដែលមិនបានដាក់សម្ពាធលើកូនប្រសារស្រី ម្យ៉ាងវិញទៀត ការដែលម្តាយក្មេកធ្វើបែបនេះ គឺចង់ឱ្យទំនាក់ទំនងរវាងម្តាយក្មេកនិងកូនប្រសារស្រីល្អជាមួយនឹងគ្នា។
២. មិនតិះដៀលកូនប្រសារ

ក្នុងនាមជាម្តាយក្មេកដ៏ល្អម្នាក់ ដែលអាចឱ្យកូនប្រសារចាត់ទុកថាជាមនុស្សស្រីសំណាង ដែលបានម្តាយក្មេកល្អដែរនោះ គឺត្រូវតែជាម្តាយក្មេកម្នាក់ ដែលមិនមែនចេះតែមើលងាយ ឬត្មិះដៀលកូនប្រសារស្រីខ្លួនឯងកប់ៗមាត់នោះទេ ព្រោះពេលដែលរៀបការហើយ កូនប្រសារស្រីក៏ប្រៀបបីដូចជាកូនបង្កើតម្នាក់ទៀតអញ្ចឹង។
៣. មិនកាន់ជើងខាងណា

ម្តាយក្មេកដែលកូនប្រសារស្រីគ្រប់រូប តែងប្រាថ្នាចង់បាន គឺជាម្តាយក្មេកម្នាក់ ដែលមានភាពយុត្តិធម៌ច្បាស់លាស់ មិនមែនកូនប្រុសខ្លួនឯងធ្វើខុស ក៏បែរជាមកចោទ ឬទម្លាក់កំហុសមកដាក់កូនប្រសារស្រីនោះទេ ដូច្នេះហើយ ម្តាយក្មេកដែលល្អ គឺមិនកាន់ជើងខាងណាឡើយ ឃើញខុសថាខុស ឃើញត្រូវថាត្រូវ ព្រោះសុទ្ធសឹងតែជាកូនៗ ដែលស្រលាញ់ស្មើៗគ្នា មិនបែងចែកថាអ្នកណាជាកូនបង្កើត ឬអ្នកណាជាកូនប្រសារនោះទេ។
៤. មិននិយាយដើមកូនប្រសារទៅប្រាប់អ្នកដទៃ

ជីវិតរបស់មនុស្សស្រី រៀបការចូលគ្រួសារខាងប្តីហើយ អ្វីដែលសំណាងជាងបានប្តីល្អទៀតនោះ គឺបានម្តាយក្មេកដ៏ល្អម្នាក់ ដែលស្រលាញ់កូនប្រសារស្រី ឱ្យដូចជាកូនស្រីបង្កើតខ្លួនឯង ដោយតែងតែស្រលាញ់ការពារ ឃើញខុសក៏ជួយកែតម្រូវ មិនមែនឃើញថាខុសហើយ មិនព្រមកែតម្រូវ ហើយបែរជាយកទៅ និយាយដើមកូនប្រសារស្រីខ្លួនឯង ទៅ ប្រាប់អ្នកដទៃ ឱ្យអ្នកដទៃយកទៅ និយាយតនោះទេ៕
ប្រភព៖ marthastewart