មិនជឿកុំប្រមាថ! តើព្រាយចេះ មានស្នេហាអត់? តោះមកស្តាប់ការបកស្រាយនេះ...(មានវីដេអូ)

//s9.kh1.co/db/db3a47d0613739d2ff5e39e9387eed9e6d18c4ed.png
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២១ ១១ព្រឹក · ៥ ឆ្នាំមុន

អត់ចម្ងល់ តើព្រាយចេះ មានស្នេហាអត់ តោះមកស្តាប់ការបកស្រាយនេះ

យល់ដឹង៖ អាគមផ្សំអាយុ ជំនឿទៅលើផ្លូវងងឹត គឺជាការគោរពបូជាមួយបែបដែលមាននៅក្នុងផ្នត់គំនិត និងការយល់ឃើញរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសនៅតាមទីជនបទដាច់ស្រយោល ដែលជឿថានៅពីក្រោយអ្វីដែលយើងមើលឃើញនឹងភ្នែក គឺមានពពួកអមនុស្ស ព្រាយ បិសាច និងព្រលឹងដែលកំពុងតែមានវត្តមាននៅជិតយើង ឬស្នាក់នៅជាមួយយើងផងក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយផ្ទុះរឿងរ៉ាវដ៏កក្រើកជុំវិញដំណឹងមរណភាពរបស់តារាចម្រៀងប្រុសដ៏ស្រស់សង្ហាមួយរូប ក្រោយជួបរឿងរ៉ាវគ្រោះអកុសលស្លាប់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តកាលពីថ្មីៗ និងរហូតមានវិញ្ញាណព្រាយចូលសណ្និតសមាជិកគ្រួសារ ដើម្បីឲ្យរៀបមង្គលការឲ្យខ្លួន ស្រាប់តែគ្រូ ​វង្ស មុនី​រយដាវ ​សាវឌី នៅក្នុងនាទីកំណត់ហេតុខ្មោចរបស់ខ្លួន បានចេញមុខមកបកស្រាយជុំវិញប្រធានបទដែលលើកឡើងថា តើព្រាយចេះ មានស្នេហាឬទេ?

ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបនោះ គ្រូមន្តអាគមដ៏ល្បីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖

ព្រាយចេះមានស្នេហា? ប្អូនស្តាប់បងឲ្យទាន់ណា! ព្រាយពីខ្មោច និងព្រាយអ្នកតា ពីរនឹងគឺខុសគ្នា ឋាន:ក៏ខុសគ្នា អំណាចក៏ខុសគ្នាដែរ ខ្មោចមានសិទ្ធិត្រឹមតែលង វិញ្ញាណតៃហោងគឺមានសិទ្ធិនៅក្នុងការចូល មានអំណាចនៅក្នុងការឆក់យកព្រលឹងអ្នកដទៃបាន អានឹងហៅថាវិញ្ញាណតៃហោង។ ព្រាយៗអត់មានស្នេហាទេ ព្រាយនៅពេលវាងាប់ទៅ  វាលែងមានអារម្មណ៍កាមទេពស្នេហាហើយ ព្រាយគឺវាអត់មានអារម្មណ៍កាមទេពស្នេហាអីទេ ព្រោះអំបូរនៃព្រាយនេះ គឺស្ថិតនៅក្នុងវិញ្ញាណដែលចាំ របៀបថាឋាននរកក៏អត់ទៅ  ឋានសួគ៌ក៏អត់ទៅដែរ....

សម្រង់សម្តីគ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 

សូមរំលឹកផងដែលថាកាលពីវេលាម៉ោង ៧ និង៥០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ  មានករណីឆេះបាក្លឹបកម្សាន្តអុីលីតក្រោមដី នៅផ្សារអាសុីផ្លាហ្សា ដែលស្ថិតនៅ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឆក់យកជីវិតមនុស្សចំនួន៤នាក់ ដោយនៅក្នុងនោះក៏មានអ្នកចម្រៀងម្នាក់ ដែលមានមតិមហាជនមួយចំនួនបានលើកឡើងថា ព្រាយក្រឡាភ្លើងជាអ្នកឆក់យកជីវិតបុរសនោះ៕

ចង់ជ្រាបឲ្យបានកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 
គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 
គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 
គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 
គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 
គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 
ពិធីរៀបការជូនដល់វិញ្ញាណបុរសដែលបានស្លាប់
ពិធីរៀបការជូនដល់វិញ្ញាណបុរសដែលបានស្លាប់
វីដេអូ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T