ចប់! នារីម្នាក់នេះ លែងបានធ្វើការងារក្នុងក្ដីស្រមៃ ក្រោយពីនាងតាមដានសង្សារចាស់

//s9.kh1.co/c2/c2e6d9d81f2a8b3759b26645d054ed93eae4132a.jpg
សង្គម

 ០៦-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ប្រាក់ខែប្រមាណ២៧,៨០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

វែល៖ នារីម្នាក់ជាមន្ត្រីប៉ូលិសថ្មីថ្មោង មកពីភាគខាងត្បូងនៃប្រទេសវែល ត្រូវបានហាមប្រាមមិនឲ្យចូលបម្រើកងកម្លាំងណាមួយក្នុងប្រទេសឡើយ រួមទាំងប្រទេសអង់គ្លេស ក្រោយពីនាងតាមដានអតីតមិត្តប្រុសរបស់នាង នាប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីនាងបានចូលបម្រើការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Emma Bewick អាយុ២១ឆ្នាំ ដែលកាលពីដើមឆ្នាំ២០២១នេះ នាងបានមានទំនាក់ទំនងស្នេហាដ៏ខ្លីជាមួយនឹងអតីតមិត្តប្រុសរបស់នាង និងបានបញ្ចប់ភ្លាមៗ មុនពេលនាងចូលបម្រើការងារជាមួយភ្នាក់ងារប៉ូលិស ទទួលបានប្រាក់ខែប្រមាណ២៧,៨០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ នាងត្រូវបានគេដឹងថា នាងតែងតែលាក់ខ្លួននៅខាងក្រៅផ្ទះ និងបង្ហាញខ្លួននៅកន្លែងធ្វើការរបស់អតីតមិត្តប្រុសជាញឹកញាប់។ លើសពីនេះទៀត នាងក៏បានបើកឡានតាម និងដើរតាមឃ្លាំមើលអតីតមិត្តប្រុសជារឿយៗផងដែរ។

តួយ៉ាង នាងធ្លាប់ទទួលបាននូវការព្រមានពីអតីតមិត្តប្រុស ដោយមិនចង់មានទំនាក់ទំនងជាមួយនាងម្ដងទៀតឡើយ និងប្រាប់ឲ្យឈប់រញេរញៃតទៅទៀត ហើយប្រសិនបើនាងធ្វើអ្វីលើសលប់ នោះនឹងចាត់ទុកថាជាការយាយីតែម្ដង។

យ៉ាងណាមិញ នាងក៏បានសារភាពពីកំហុសរបស់ខ្លួនដែរ និងខាង...តុលា...ការបានចេញដីកាហាមឃាត់នាងមិនឲ្យទាក់ទងជាមួយនឹងអតីតមិត្តប្រុសរយៈពេល៥ឆ្នាំ មិនថាជាឋានៈអ្វីដ៏ដោយ និងត្រូវបង់ថ្លៃ...កា.ត់…ទោ.ស…ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T