ស្ងាត់ៗ ក្លិបនៅ PL មួយនេះចង់ទាក់ទងយកលោក Mourinho មកដឹកនាំ

//s9.kh1.co/c9/c93138398ca9a9eabe9da7d25e02d5b16e6bd9e0.jpeg
កីទ្បា

 ០៦-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ក្លិបគីឡូធ្ងន់មួយនៅ PL ចាប់អារម្មណ៍ចង់នាំយក Mourinho មកដឹកនាំ

អង់គ្លេស៖ ក្លិបស្ករគ្រាប់ Everton ត្រូវបានគេរាយការណ៍ថាកំពុងចង់ទាក់ទងយកលោកគ្រូបង្វឹក Jose Mourinho មកដឹកនាំបន្តពីលោក Rafael Benitez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

ពេលនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅ ក្របខណ្ឌ អ៊ីតាលី ឯ Serie A ដោយលោកបានចុះកុងត្រា៣ឆ្នាំដឹកនាំក្លិបនេះ។

លោក Jose Mourinho
លោក Jose Mourinho

សារព័ត៌មាន Daily Mirror បានចុះផ្សាយថា កៅ អីរបស់លោក Rafael Benitez កំពុងរង្គោះរង្គើហើយក្លិបអាចនឹងបញ្ចប់តំណែងរបស់លោក ដូច្នេះក្លិបបានចុចយក លោក Jose Mourinho ជាគោលដៅ បន្ទាប់។

លោក Jose Mourinho
លោក Jose Mourinho

យ៉ាងណាមិញ គេមិនដឹងទេថាលោក Mourinho ព្រមចែកផ្លូវជាមួយ Roma និងវិលត្រឡប់មកដឹកនាំនៅ Premier League វិញឬអត់ខណៈដែលលោកធ្លាប់ដឹកនាំក្លិបនៅ PL ដូចជា Chelsea, Manchester United និង Tottenham Hotspur ផងដែរ។

លោក Jose Mourinho
លោក Jose Mourinho

គួរបញ្ជាក់ផងដែរថា លោក Jose Mourinho ធ្លាប់ដឹកនាំក្លិបធំៗដូចជា Benfia, Porto,Chelsea, Inter Milan,Real Madrid,Manchester United និង Spurs ជាដើម៕

លោក Jose Mourinho
លោក Jose Mourinho

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T