អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Danny Murphy បានទទូច Manchester United កុំតែងតាំងលោក Mauricio Pochettino ជា អ្នកចាត់ការឲ្យសោះ ហើយ ក្លិបគួរតែទាក់ទងទៅកាន់លោក Brendan Rodgers វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីសប្តាហ៍មុន Man Utd បានសម្រេចតែងតាំងលោក Ralf Ragnick ជា អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុមជាផ្លូវការរហូតដល់បញ្ចប់រដូវកាល ហើយ ក្លិបនឹងត្រូវតែងតាំងអ្នកចាត់ការក្រុមថ្មីមួយទៀតនារដូវកាលក្រោយ ខណៈ លោក Pochettino ជា បុគ្គលម្នាក់ដែលមានភាគរយខ្ពស់មកកាន់តំណែងនៅ កីឡដ្ឋាន Old Trafford ផងដែរ។

លោក Murphy បាននិយាយថា៖
វាជារឿងដ៏អាម៉ាស់សម្រាប់ Man Utd ប្រសិនបើពួកគេបរាជ័យក្នុងការទាក់ទងលោក Rodgers ឲ្យមកដឹកនាំ។ ខ្ញុំមើលឃើញគាត់ជាអ្នកដ៏ស័ក្តិសមបំផុតសម្រាប់ផែនការវែងឆ្ងាយរបស់ Man Utd។ លោកទើបតែបានដឹកនាំ Leicester City បំបាក់ Man Utd និង Chelsea ដើម្បីគ្រងជើងឯក FA Cup កាលពីរដូវកាលមុន និង ប៊ិះតែនឹងបានកៅ អីទៅ លេងពានរង្វាន់ Champions League ពីរឆ្នាំជាប់ៗគ្នាទៅ ហើយ៕

ប្រភព៖ metro