ចិត្តធ្ងន់ណាស់! Dalot ថា មិត្តរួមក្រុម Man UTD ម្នាក់នេះមិនដែរទុកសម្តីអ្នករិះ.គន់នៅ ក្នុងខួរក្បាលទេ

//s9.kh1.co/fe/fe49c60efb1c22e3f02a2a6392daff32be63b601.jpg
កីទ្បា

 ០៦-ធ្នូ-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

Diogo Dalot ថា Fred មិនដែរទុកអ្នករិះ.គន់នៅក្នុងខួរក្បាលទេ

អង់គ្លេស៖ ខ្សែការពារស្លាបស្តាំក្លិប Manchester United កីឡាករ Diogo Dalot បានសរសើរពីការលេងរបស់ កីឡាករ Fred ក្នុងការប្រកួតយប់មិញនេះ និង ការមិនខ្វល់ខ្វាយពីអ្នករិះគន់របស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Diogo Dalot
កីឡាករ Diogo Dalot

ជាការពិតណាស់ នៅ យប់មិញនេះ Fred បានរួមចំណែកទាត់បញ្ចូលទីមួយគ្រាប់នៅ នាទីទី៧៧ និង ជាគ្រាប់តែមួយគត់ក្នុងការប្រកួតដើម្បីជួយ Man Utd ទទួលបានជ័យជម្នះទៅ លើ Crystal Palace ក្នុងលទ្ធផល ១ទល់នឹង០ នៃការប្រកួតក្របខណ្ឌ Premier League។

កីឡាករ Fred
កីឡាករ Fred

Dalot បាននិយាយថា៖

គ្រប់គ្នាតែងតែរិះគន់ Fred ប៉ុន្តែ គាត់មិនដែលទុកវានៅ ក្នុងខួរក្បាលឡើយ។ គាត់តែងតែបង្ហាញខ្លួននៅ លើទីលានដោយលះបង់អ្វីៗគ្រប់បែបយ៉ាងទាំងអស់ដែលគាត់មាន។ នៅ ពេលដែលអ្នកបាត់បាល់ អ្នកមិនអាចរកគ្រាប់បាល់បាន អ្នកតែងតែព្យាយាមធ្វើវាម្តងទៀត និង ប្រយុទ្ធដើម្បីក្រុម។ នេះជាប្រភេទកីឡាករដែលយើងត្រូវការ៕

កីឡាករ Diogo Dalot
https://s9.kh1.co/__image/w=615,h=422,q=100/8a/8a23332c5b57f46af1a26c12a3e76f5f9167a7f6.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T