អឺរ៉ុប៖ លោក Antonio Cassano បាននិយាយថា Lionel Messi គឺពិតជាកីឡាករល្អជាង Cristiano Ronaldo ហើយ Ronaldo មិនសប្បាយចិត្តទេដែលខ្លួនគេនិយាយថា Messi ល្អជាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ Messi បានឈ្នះពានបាល់មាស Ballon d'Or លើកទៅ ៧ក្នុងអាជីព ខណៈដែល Ronaldo ពុំបានចូលរួមពិធីប្រគល់ពាននេះទេហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលគឺ កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានយកគណនី Instagram ផ្លូវការរបស់ខ្លួនទៅ បញ្ចេញមតិក្នុងការបង្ហោះមួយដែលរិះគន់ Messi ថាមិនសមឈ្នះ Ballon d'Or ទៀត ដែលធ្វើឲ្យមានបញ្ហាចម្រូងចម្រាសថា Ronaldo មិនពេញចិត្តដែល Messi ឈ្នះ។



លោក Cassano បានថ្លែងថា Babo TV ថា៖
នៅ ថ្ងៃមួយខ្ញុំបានទទួលសារមួយពីលេខនៅអេស្ប៉ាញ។ ជាសារដ៏វែងចំនួន៤ខ្សែ យើងនឹងរង់ចាំមើលថា Cristiano ចេញមុខទទួលឬអត់ថានោះជាសាររបស់គេផ្ញើមកខ្ញុំព្រោះខ្ញុំបានបញ្ជូនវាបន្តឲ្យ Gigi Buffon ដែលបានប្រាប់ខ្ញុំថាគេបានឲ្យលេខខ្ញុំទៅ Ronaldo ។ គេបានផ្ញើសារប្រាប់ខ្ញុំថាខ្ញុំត្រូវតែគោរពគេ ខ្ញុំត្រូវតែគោរពគ្រាប់បាល់ដែលគេបានស៊ុត ពានដែលគេបានឈ្នះ។ ខ្ញុំមិនខ្លាចនរណាទេ ហើយខ្ញុំបានតបទៅ គេវិញដោយសរសេរថា មាន Ronaldo តែមួយគត់លើលោកហើយ Messi គឺល្អជាងគេ។ គេបាននិយាយថាគេមានលុយ គេបានស៊ុតបញ្ចូលទីច្រើនជាងខ្ញុំដែលខ្ញុំរកបានតែ១៥០គ្រាប់។ Cristiano មានគ្រប់យ៉ាងក្នុងជីវិត គេគួរតែរៀននៅ ស្ងៀមនិងធ្វើចិត្តឲ្យស្ងប់ខ្លះពេលមនុស្សម្នានិយាយពីគេ។ គេគួរតែធ្វើខ្លួនឲ្យដូច Messi។ នេះជាការពិត ខ្ញុំបានតេប្រាប់ Buffon និងនិយាយជាមួយគេដែរ ខ្ញុំក៏បានប្រាប់ Giorgio Chiellini ដែរ។ខ្ញុំមិនដែលមិនគោរពគេទេ ខ្ញុំគ្រាន់តែមិនចូលចិត្តគេ។ មានកីឡាករជាង៥០នាក់ដែលខ្ញុំចូលចិត្តជាងគេ តើវាយ៉ាងម៉េច?

ប្រភព៖ sportskeeda