អង់គ្លេស៖ អ្នកចាត់ការបណ្តោះអាសន្នក្លិប Manchester United លោក Ralf Ragnick បានសរសើរពីទម្រង់លេងរបស់កីឡាករ Bruno Fernandes, Jadon Sancho, Alex Telles និង Diogo Dalot ក្នុងការប្រកួតយប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងការប្រកួតដំបូងដែលលោក Ragnick ចូលកាន់តំណែងឲ្យបិសាចក្រហម គឺ ក្រុមពិតជាធ្វើបានល្អមែនទែនដោយទទួលបានជ័យជម្នះទៅលើ Crystal Palace ក្នុងលទ្ធផល ១ទល់នឹង០ ហើយ អ្នកគាំទ្រពិតជារីករាយចំពោះទម្រង់លេងរបស់ក្រុមក្រោមការដឹកនាំរបស់លោក។

លោក Ragnick បាននិយាយថា៖
Bruno និង Sancho សឹងតែលេងជាខ្សែការពារស្លាបទៅ ហើយ។ ជាពិសេសនៅ វគ្គទី១ Telles និង Dalot លេងបានល្អមែនទែនចំពោះការជួយគាំទ្រតំបន់ប្រយុទ្ធ ជាហេតុខ្ញុំសម្រេចចិត្តប្រើប្រាស់ប្រព័ន្ធលេង ៤-២-២-២។ ខ្ញុំជាអ្នកគាំទ្ររបស់កីឡាករគ្រប់រូបក្នុងតំបន់របស់ពួកគេ៕

