អង់គ្លេស៖ លោកគ្រូបង្វឹក Ralf Rangnick បានកោតសរសើរការលេងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងការប្រកួតរវាង Manchster United ទល់នឹង Crystal Palace កាលពីថ្ងៃទី៥ខែធ្នូកន្លងទៅ ដែលជាប្រកួតដំបូងដែលលោកដឹកនាំក្នុងនាមជាគ្រូបង្វឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Man UTD បានយកឈ្នះ Crystal Palace ១ ទល់នឹង០ ដោយ Fred រកបាន១គ្រាប់ ហើយអ្វីដែលសំខាន់គឺក្រុមពុំបានរបូតគ្រាប់បាល់នោះទេ។


ថ្លែងប្រាប់ BBC Sport លោក Rangnick បានកោតសរសើរក្រុមនិងការលេងរបស់ Ronaldo ថា៖
ខ្ញុំពិតជាសប្បាយចិត្តលើការលេងរបស់ក្រុម ជាពិសេសគឺតង់ទី១ ជាមួយនឹងការដាក់សំពាធគូប្រជែងគឺពិតជាល្អណាស់។ ការដែលពួកយើងការពារនិងគ្រប់គ្រងការប្រកួតទាំងស្រុង ជាពិសេសគឺការបិទសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលគឺជាអ្វីដែលសំខាន់។ នេះជាអ្វីដែលពួកយើងត្រូវប្រឹងប្រែងទៀត។ពួកយើងត្រូវព្យាយាមបិទសំណាញ់ទីបន្ត។ តែឆ្លងកាត់ត្រឹមការហ្វឹកហាត់តែម្ដង ខ្ញុំពិតជាស្ញើចសរសើរ។ពួកយើងធ្វើបានល្អជាងការរំពឹងទុក។ ពួកយើងតែងតែព្យាយាមប្រយុទ្ធជានិច្ច ពួកយើងមិនដែលនៅ ឆ្ងាយពីបាល់ទេនៅ ការប្រកួត៥នាទីចុងក្រោយហើយពួកយើងក៏ការពារមិនឲ្យពួកគេចូលមកម្ដុំទីរបស់ពួកយើងដែរ។ ពួកយើងចង់លេងជាមួយខ្សែប្រយុទ្ធពីររូប ជាពិសេសនៅ តំណែងខ្សែប្រយុទ្ធកណ្ដាល។ យ៉ាងណាមិញ ការលេងដ៏សកម្មរបស់ Cristiano Ronaldo គឺពិតជាល្អ!

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo រកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន១៦ប្រកួតខណៈដែល Manchester United ឈរនៅលេខរៀងទី៦មាន២៤ពិន្ទុ៕

ប្រភព៖ thesun