មានទីផ្សារណាស់! ឱ្យតែព្រមដើរចេញពី Arsenal, ក្លិបយក្ស ៥ នេះត្រៀមបើកទ្វាស្វាគមន៍ Aubameyang មុនគេ

//s9.kh1.co/8c/8cc21eec3c30993bedb218c034e65ec037cc6a82.jpg
កីទ្បា

 ០៥-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ឱ្យតែព្រមដើរចេញពី Arsenal, ក្លិបយក្ស ៥ នេះត្រៀមបើកទ្វាស្វាគមន៍ Aubameyang មុនគេ

បរទេស៖ កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅលើរ៉ាដារបស់ក្លិបយក្ស ៥ ក្នុងតំបន់ អឺរ៉ុប ស្របពេលជាមួយគ្នានេះ អនាគតរបស់គេជាមួយ Arsenal ក៏កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំហាក់ពុំសូវបង្ហាញទម្រង់លេងបានល្អប្រសើរប៉ុន្មានឡើយនារយៈពេល ១២ ខែចុងក្រោយនេះជាមួយក្រុមកាំភ្លើងធំ, ជាក់ស្តែងសម្រាប់ការប្រកួតទល់នឹង Newcastle និង Manchester United ២ ប្រកួតចុងក្រោយនេះ គេតែងតែទទួលបានកម្រិតពិន្ទុទាបជាងគេប្រចាំការប្រកួត។

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

Aubameyang បានបន្តកុងត្រាថ្មីជាមួយក្រុម Arsenal រហូតដល់ឆ្នាំ ២០២៣, បន្ទាប់ពីកុងត្រាចាស់របស់គាត់ផុតកំណត់កាលពីរដូវក្តៅមុន, ប៉ុន្តែឥឡូវនេះគាត់កំពុងតែប្រឈមមុខនឹងការចាកចេញ ដោយសាររយៈពេលចុងក្រោយនេះទម្រង់លេងរបស់គាត់ហាក់ធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់។

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

យោងតាមសេចក្តីរាយការណ៍របស់កាសែត Fichajes បានឱ្យដឹងថា Real Madrid, BarcelonaAtletico Madrid, Inter Milan និង AC Milan សុទ្ធតែមានបំណងចង់បាន Aubameyang និងត្រៀមចុះកុងត្រាយករូបគេនៅឆ្នាំ ២០២២៕

ប្រភពSportsmole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T