យូរៗ Mario និង គូស្នេហ៍ចេញរូបគូឡើងផ្អែមល្ហែម ក្នុងថ្ងៃកំណើត

//s9.kh1.co/df/df1ff115a337024af1e0ee3ebd1b959c8478dc54.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

នេះជាទិដ្ឋភាពដ៏កម្រ ពីគូស្នេហ៍តារាប្រុស លោក Mario និង នាង Junji ដែលបានបង្ហាញរូបគូដ៏ផ្អែមល្ហែមជាមួយគ្នា នៅក្នុងថ្ងៃកំណើត

ថៃ៖ ចាប់តាំងពីមានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈពេលយ៉ាងយូរទៅហើយ តែគូស្នេហ៍តារាប្រុស លោក Mario និង នាង Junji ​ហាក់ដូចជាកម្រនឹងបានបង្ហាញពីភាពផ្អែមល្ហែម នៅលើបណ្ដាញសង្គម ក្រៅ​ពី​មាន​ឱកាស​ពិសេស​ម្តងម្កាល តែប៉ុណ្ណោះ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅទីបំផុត ហ្វេនៗជាច្រើន ក៏បានមើលឃើញ រូបភាពដ៏កម្រមួយពីគូស្នេហ៍អ្នកទាំងពីរ បន្ទាប់ពីតារាស្រី Junji បានចេញមកបង្ហោះ​រូបភាព​គូជាមួយ​នឹង លោក Mario នៅពេលជូន​នំ​ខេក​ដល់លោក នៅ ក្នុង​ថ្ងៃ​ខួប​កំណើត​ឆ្នាំ​នេះ ទៀតផង។ 

ម៉្យាងវិញទៀត ថ្វីត្បិតតែពួកគេទាំងពីរ មិនសូវបានបង្ហាញជាញឹកញាប់ក្ដី តែតាមរយៈរូបភាពនេះ ក៏បានបង្ហាញឲ្យពីសកម្មភាពដ៏គួរឲ្យស្រលាញ់ មានភាពល្អូកល្អើន យកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក ព្រមទាំងជាទិដ្ឋភាពមួយ ដែលហ្វេនៗគ្រប់គ្នា ទន្ទឹងរង់ចាំយ៉ាងយូរ ផងដែរ៕  

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Mario
Mario
Mario
Mario
Mario
Mario
Mario
Mario
Mario
Mario
Junji
Junji
Junji
Junji
Junji
Junji
Mario ​និង គូស្នេហ៍
Mario ​និង គូស្នេហ៍
Mario ​និង គូស្នេហ៍
Mario ​និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T