ពេលនេះ លោក ប៊ុន ផាក ត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅ ឃុំបណ្តោះអាសន្ន

//s9.kh1.co/04/0498873b5698ed6ecd9c8365c8ff3a4c40082dfb.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

ពេលនេះ លោក ប៊ុន ផាក ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

រាជធានីភ្នំពេញ៖ បុរសម្នាក់ដែលគេល្បីនៅលើបណ្តាញសង្គម និងមហាជនគ្រប់ៗគ្នា ស្គាល់ថា ប៊ុន ផាក (Bun Park) ដែលត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នាយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមការត្រួតពិនិត្យរបស់តុលាការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យរូបនេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តែយ៉ាងណា រូបលោក ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។

គួររំលឹកផងដែរថា បុគ្គលឈ្មោះ ប៊ុន ផាក នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានតាំងខ្លួនជាមេធាវីដោយខុសច្បាប់ ទាំងខ្លួនមិនមានឈ្មោះក្នុងគណៈមេធាវីនោះឡើយ។

ក្នុងនោះដែរ នៅពេលថ្មីៗនេះ រឿងរ៉ាវដ៏ក្តៅគគុកមួយចំនួនរបស់លោក ប៊ុន ផាក ត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម ដោយសារតែពាក់ព័ន្ធជាមួយនារីម្នាក់ ដែលជាមិត្តស្រីរបស់គេ ហើយបុរសនោះបានចោទប្រកាន់ថា លោក ប៊ុន ផាក ដណ្ដើមនារីនោះមក។

គួរជម្រាបថា លោក ប៊ុន រស្មី ហៅ ប៊ុន ផាក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ស្គាល់តាមរយៈការបង្ហោះនូវសារទ្រឹះស្ដី ពិសេសក្នុងជំនួញជាដើម។ លោកក៏ជាស្ថានិកគេហទំព័រ We Read ដែលបកប្រែសម្រួលសៀវភៅ ពីភាសាបរទេស មកជាភាសាខ្មែរ និងអានជាសំឡេងផងដែរ។ មួយផ្នែកទៀត លោក ប៊ុន ផាក ត្រូវបានអ្នកលេង Facebook ហៅថា ជាគ្រូជោគជ័យ៕

លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក
លោក ប៊ុក ផាក

ប្រភព៖ FN

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T