រាជធានីភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ម្ចាស់ Are You Ok? ប្រចាំផលិតកម្ម ហ្កាឡាក់ស៊ី កញ្ញា តន់ ចន្ទសីម៉ា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកាសរបស់តារាចម្រៀង ធ្វើឡើង ក្រោយពីមានការប្រកាស និងញាត្តិគាំទ្រយ៉ាងព្រោងព្រាតភ្លូកទឹកភ្លូកដី ចំពោះបេក្ខភាពតំណែងនាយករដ្ឋមន្ត្រី សម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត។
ក្នុងនោះ បើតាមសំណេររបស់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា បានសរសេររៀបរាប់នៅលើបណ្តាញសង្គមដូច្នេះថា៖
បេក្ខភាពបន្តវេនដ៏ស័ក្តិសមបំផុត។ នាងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខ ភាពបន្តវេនជានាយករដ្ឋមន្ត្រីនាពេលអនាគត។ នាងខ្ញុំសូមចូលរួមគាំទ្រ ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេល អនាគត។
សូមរំលឹកផងដែរ កាលពីថ្ងៃ០២ ធ្នូ ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី៕









