ដឹងហើយអាណិតហ្មង! Suarez ទម្លាយថា Messi កំពុងជួបផលវិបាកមួយ ពេលលេងឲ្យ PSG

//s9.kh1.co/49/49d3eb0e05cc86503e3c84c7f31d6a9fedc3e04a.jpg
កីទ្បា

 ០៤-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

Suarez ទម្លាយថា Messi កំពុងជួបផលវិបាកមួយ ពេលលេងឲ្យ PSG។

អឺរ៉ុប៖ Luis Suarez បានបង្ហើបថា អតីតមិត្ដរួមក្រុមនៅ  Barcelona និងជាមិត្តជិតស្និទ្ធរបស់គាត់ គឺ Lionel Messi បានជួបផលវិបាកមួយ កំលុងពេលលេងឲ្យក្លិបថ្មី PSG ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Suarez និង Messi
Suarez និង Messi

ពិតណាស់ Suarez មិនត្រឹមតែធ្លាប់ជាដៃគូក្នុងតំបន់ប្រយុទ្ធ នៅ ឯទឹកដី Camp Nou ជាមួយ Messi អស់រយៈពេល ៦ឆ្នាំប៉ុណ្ណោះទេ តែអ្នកទាំងពីរក៏ជាមិត្ដជិតស្និទ្ធផងដែរ ដោយតែងតែទំនាក់ទំនងគ្នាជារើយៗ និងឧស្សាហ៍ទៅលំហែកាយជាមួយគ្នា នាថ្ងៃឈប់សម្រាកទៀតផង បើទោះបីពេលនេះ ស្ថិតនៅ ទ្រនំផ្សេងគ្នាក៏ដោយ។

Suarez និង Messi
Suarez និង Messi

យ៉ាងណាមិញ ខ្សែប្រយុទ្ធមកពីក្រុម Atletico Madrid រូបនេះ ក៏បានទម្លាយពីការសន្ទនារវាងគាត់ និង Messi ដល់សារព័ត៌មាន TNT Sport ផងដែថា៖

យើងនិយាយគ្នាលេងរាល់ថ្ងៃ អំពីការប្រកួត និងរឿងរ៉ាវក្រុមគ្រួសារ។ គាត់បានប្រាប់ខ្ញុំថា នៅ ពេលគាត់លេងបាល់ ចំពេលអាកាសធាតុត្រជាក់ គាត់ពិតបាកខ្លាំងណាស់ ពោលគឺនៅ ពេលមានព្រិលធ្លាក់តែម្ដង៕

Suarez 
Messi 
Messi 

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T