អីយ៉ាស់! Lewandowski បានប្រាប់អ្នកតំណាងរបស់គាត់ ថាចង់ផ្លាស់ទៅ ក្លិបយក្សអេស្ប៉ាញមួយនេះ

//s9.kh1.co/b7/b7af9c66aaca4689ae304201ecdb3234d69ffd3a.jpg
កីទ្បា

 ០៤-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅអ្នកតំណាងរបស់គាត់ ឲ្យរៀបចំការផ្ទេរគាត់ទៅកាន់ក្លិប Real Madrid នៅរដូវកាលក្រោយ។

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅ អ្នកតំណាងរបស់គាត់ ឲ្យរៀបចំការផ្ទេរគាត់ទៅ កាន់ក្លិប Real Madrid នៅ រដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lewandowski 
Lewandowski 

យោងតាមសារព័ត៌មាន AS បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich រូបនេះ បានប្រាប់ទៅ កាន់អ្នកតំណាងរបស់គាត់ គឺលោក Pini Zahavi ថាការផ្លាស់ទៅកាន់ក្លិបយក្សរបស់អេស្ប៉ាញ គួរតែត្រូវចាត់ទុកជាអាទិភាព ជាងក្លិបផ្សេងៗ។

ប៉ុន្ដែរបាយការណ៍បន្ថែមថា បំណងរបស់ Lewandowski ក្នុងការផ្លាស់ទៅ  Real Madrid គឺអាស្រ័យលើ Erling Haaland ។ ព្រោះខ្សែប្រយុទ្ធក្រុម Dortmund រូបនេះ ត្រូវបានគេរំពឹងថាជាកីឡាករមានអាទិភាពជាង ក្នុងផ្លាស់ទៅ ទឹកដី Santiago Bernabéu នៅរដូវកាលក្រោយ។

Lewandowski និង Haaland
Lewandowski និង Haaland

ទោះជាយ៉ាងណាក៏ដោយ Lewandowski អាចនៅមានសង្ឃឹម ខណៈដែលភ្នាក់ងាររបស់គាត់ លោក​ Zahavi ក៏ជាអ្នកតំណាងរបស់ David Alaba ផងដែរ ដែលបានជួយឲ្យរូបគេចាកចេញពី Bayern Munich ទៅ កាន់ Real Madrid កាលពីរដូវក្ដៅកន្លងទៅ៕

ប្រភពdailymail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T