ហ៊ានទិញអត់? Juventus ចង់លក់កីឡាកររូបនេះចេញ ក្នុងតម្លៃ៥១លាន

//s9.kh1.co/c9/c9a8576021274ee51e1bcd946f4eabf975e170eb.jpg
កីទ្បា

 ០៤-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ក្លិបសេះបង្គង់ Juventus ចង់លក់កីឡាកររូបនេះចេញ ក្នុងតម្លៃ៥១លាន។

អឺរ៉ុប៖ ក្លិបសេះបង្គង់ Juventus ត្រូវបានគេរាយការណ៍ថា បានពិចារណាលក់កីឡាករសញ្ជាតិអ៊ីតាលី Federico Chiesa ក្នុងតម្លៃ ៥១លានផោន (ឬប្រមាណ ៦៧លានដុល្លារ) សម្រាប់ទីផ្សារដោះដូរកីឡាករនាពេលឆាប់ៗខាងមុខនេះ ខណៈមានការចាប់អារម្មណ៍ពីក្លិប Chelsea។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chiesa
Chiesa

តាមពិតទៅ  Chiesa ជាកីឡាករដែលក្លិប Juventus ខ្ចីជើងរយៈពេល២ឆ្នាំ ចាប់តាំងពីរដូវកាលមុន ពីក្លិប Fiorentina ហើយរដូវកាល២០២១/២០២២នេះ ជារដូវកាលចុងក្រោយរបស់គេ។ ដូច្នេះមានន័យថា ក្លិបសេះបង្គង់ត្រូវបំពេញកាតព្វកិច្ចរបស់ពួកគេ ដោយត្រូវទិញយក ​Chiesa ដាច់ នាចុងបញ្ចប់រដូវកាលនេះតែម្ដង ក្នុងតម្លៃ៥១លានផោន។

Chiesa
Chiesa

យ៉ាងណាមិញ យោងតាមសារព័ត៌មាន Calciomercato បានឲ្យដឹងថា បន្ទាប់ពីទិញយកកីឡាករវ័យ២៤ឆ្នាំរូបនេះដាច់ ពួកគេក៏គ្រោងនឹងលក់ចេញវិញក្នុងតម្លៃដដែល។ ប្រភពដដែលបញ្ជាក់ថា Juventus ចង់យកប្រាក់ដែលទទួលបានពីការលក់នោះ  ដើម្បីពង្រឹងតំបន់ផ្សេងៗក្នុងក្រុម ដូចជាដើម្បីទិញកីឡាករថ្មីៗចូលជាដើម៕

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T