អេស្ប៉ាញ៖ ប្រធានក្លិបអ្នកមានបុណ្យ Barcelona លោក Joan Laporta បាននិយាយថាខ្សែប្រយុទ្ធ Ousmane Dembele ល្អជាង ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris Saint-Germain ទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Laporta បានអះអាងយ៉ាងជឿជាក់បែបនេះ នៅ ពេលដែលគេសាកសួរអំពីអនាគតរបស់ Dembele ដែលនឹងផុតកុងត្រានៅ ទឹកដី Camp Nou នៅ ចុងបញ្ចប់រដូវកាលនេះ។ ប្រធានក្លិបរូបនេះ បានបង្ហាញថា គាត់មានទំនុកចិត្ដថាខ្សែប្រយុទ្ធសញ្ជាតិបារាំង នឹងបន្ដកិច្ចសន្យាថ្មី ខណៈដែលក្លិបកំពុងមានទំនាក់ទំនងល្អជាមួយរូបគេស្រាប់។

លោក Laporta បានប្រាប់ទូរទស្សន៍ TV3 ថា៖
យើងមានទំនាក់ទំនងល្អជាមួយ Dembele ហើយគាត់ចង់ស្នាក់នៅ Barca បន្ដទៀត។ យើងក៏ចង់ឲ្យគាត់នៅ ដែរ ព្រោះគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់។ សម្រាប់ខ្ញុំ Dembele ជាកីឡាករល្អជាង Kylian Mbappe ។

ទោះជាយ៉ាងណា សារព័ត៌មាន Sportmail ធ្លាប់បានបង្ហើបថា Dembele មិនមានចំណាប់អារម្មណ៍ក្នុងការបន្ដកុងត្រាថ្មីជាមួយ Barca ទេ ហើយគាត់បានបដិសេធសំណើបន្ដកុងត្រាថ្មីនេះ រួចទៅហើយ។ ខណៈក្លិបអ្នកមានជាន់ថ្មី Newcastle បានដាក់ការចាប់អារម្មណ៍លើរូបគេ និងហ៊ានចំណាយលើប្រាក់ឈ្នួលរហូតដល់ទៅ ១៥លានអឺរ៉ូ (ជិត១៧លានដុល្លារ) ក្នុងមួយឆ្នាំទៀតផង៕
ប្រភព៖ dailymail