ទោះមិនស្អាត ឱ្យតែមានចំណុចពិសេសទាំងនេះ អ្នកច្បាស់ជាមានប្រៀបជាងស្រីដទៃ

//s9.kh1.co/c5/c54ce6d79556e0ffa0e001d717ebf15ef7fed7a9.jpg
នារី

 ០៣-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ទោះមិនមានសម្រស់ស្រស់ស្អាតដូចស្រីដទៃ តែអ្នកក៏នៅ តែអាចយកប្រៀបស្រីដទៃបាន ឱ្យតែអ្នកមានចំណុចពិសេសៗទាំងនេះ។

យល់ដឹង៖ សម័យនេះទៅ ហើយ មនុស្សស្រីមិនចាំបាច់ដេកកើតទុក្ខ ដោយសារតែខ្លួនមិនមានសម្រស់ស្រស់ស្អាត ដូចជាមនុស្សស្រីដទៃទៀតទៅ  ព្រោះភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រីសម័យនេះ មិនស្ថិតនៅ លើសម្រស់ដែលមាននៅ ពីខាងក្រៅ នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ សម្រាប់មនុស្សស្រី ទោះមិនមានសម្រស់ស្អាតក៏ដោយ ក៏អ្នកអាចក្លាយទៅ ជាមនុស្សស្រីម្នាក់ ដែលមានភាពលេចធ្លោ និងមានប្រៀបជាងស្រីដទៃទៀតបានដែរ ឱ្យតែអ្នកមានចំណុចពិសេសៗ មួយចំនួនដូចដែលបានរៀបរាប់នៅ ខាងក្រោមនេះ ព្រោះចំណុចទាំងអស់នេះអាចធ្វើឱ្យអ្នកយកប្រៀបស្រីដទៃបានយ៉ាងងាយ ទោះអ្នកមិនមានសម្រស់ស្រស់ស្អាតក៏ដោយ។

ទោះមិនស្អាត ឱ្យតែមានចំណុចពិសេសទាំងនេះ អ្នកច្បាស់ជាមានប្រៀបជាងស្រីដទៃ៖

១. មានចិត្តទូលាយ

រូបតំណាង
រូបតំណាង

មនុស្សស្រី ទោះមិនមានសម្រស់ស្អាតដូចជាស្រីដទៃក៏ដោយ ឱ្យតែអ្នកជាមនុស្សស្រីម្នាក់ ដែលមានចិត្តទូលាយជាមួយនឹងមនុស្សជុំវិញខ្លួន អ្នកច្បាស់ជាអាចក្លាយទៅ ជាមនុស្សស្រីម្នាក់ ដែលមានភាពលេចធ្លោ និងមានប្រៀបជាងមនុស្សស្រីដែលមានសម្រស់ស្រស់ស្អាតទៀតផង ព្រោះភាពស្រស់ស្អាតពីខាងក្នុង តែងតែអាចឈ្នះភាពស្រស់ស្អាត ដែលមានត្រឹមតែនៅ ពីខាងក្រៅ ។

២. ពូកែស្តាប់

រូបតំណាង
រូបតំណាង

ជាធម្មតាមនុស្សស្រីចូលចិត្តរអ៊ូរទាំច្រើន ប៉ុន្តែប្រសិនបើអ្នក ចង់ក្លាយទៅ ជាមនុស្សស្រីម្នាក់ ដែលមានភាពលេចធ្លោ ខុសប្លែកពីស្រីដទៃ អ្នកត្រូវតែធ្វើជាមនុស្សស្រីម្នាក់ ដែលពូកែស្តាប់យ៉ាងយកចិត្តទុកទៅ លើរឿងដែលគេនិយាយប្រាប់ មិនមែនគិតតែរអ៊ូរទាំមិនស្តាប់គេឯងនោះទេ ចំណុចនេះហើយ ដែលធ្វើឱ្យអ្នកអាចយកប្រៀបស្រីដទៃបាន។

៣. រឹងមាំ

រូបតំណាង
រូបតំណាង

ទោះមនុស្សស្រីជាភេទទន់ខ្សោយក៏ដោយ តែក៏មិនមែនបានន័យថា ចិត្តរបស់មនុស្សស្រីត្រូវតែទន់ជ្រាយឱ្យដូចនឹងកម្លាំងរបស់មនុស្សស្រីទេ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចង់យកប្រៀបស្រីដទៃបាន អ្នកត្រូវតែធ្វើខ្លួនឱ្យក្លាយទៅ ជាមនុស្សស្រីម្នាក់ ដែលរឹងមាំបំផុត ចេះអត់ធ្មត់​និងពុះពារគ្រប់ឧបសគ្គ ទាំងនេះហើយជាចំណុចពិសេសរបស់មនុស្សស្រី ដែលអាចយកប្រៀបមនុស្សស្រីដទៃបានដោយងាយ ទោះសម្រស់មិនសូវបានក៏ដោយ។

៤. ពោរពេញដោយភាពវិជ្ជមាន

រូបតំណាង
រូបតំណាង

មនុស្សស្រី បើទោះបីជាមានភាពស្រស់ស្អាតប៉ុណ្ណាក៏ដោយ ឱ្យតែនាំបញ្ហា និងរឿងរ៉ាវឈឺក្បាលដល់គេឯង គឺគ្មាននរណាម្នាក់ចង់នៅ ក្បែរទៀតឡើយ បែបនេះហើយ ទើបចំណុចពិសេសដែលមនុស្សស្រីធម្មតា អាចយកប្រៀបមនុស្សស្រីស្រស់ស្អាតម្នាក់បាន គឺជាឥទ្ធិពលវិជ្ជមាន ដែលបានមកមនុស្សស្រីធម្មតាម្នាក់ ព្រោះវាអាចនាំតែសេក្តីសុខ និងភាពសុខសាន្តដល់មនុស្សជុំវិញខ្លួនបាន។

៥. ពូកែធ្វើម្ហូប

រូបតំណាង
រូបតំណាង

មនុស្សស្រីឱ្យតែពូកែធ្វើម្ហូប ទោះស្រីផ្សេងមានសម្រស់ស្រស់ស្អាតខ្លាំងប៉ុណ្ណា ក៏នៅ តែមិនអាចយកប្រៀបមនុស្សស្រីដែលពូកែធ្វើម្ហូបបានដែរ ព្រោះភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រី មិនមែនជាសម្រស់ស្រស់ស្អាតដែលមានត្រឹមតែពីខាងក្រៅ ទេ ប៉ុន្តែត្រូវតែជាចំណុចដ៏ពិសេសមួយ ដែលស្រីដទៃទៀតមិនងាយមាន៕

ប្រភពtimesofindia

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T