លេចលឺថា Google អាចនឹងបញ្ចេញនាឡិកា Pixel Watch នៅក្នុងឆ្នាំក្រោយ

//s9.kh1.co/f6/f6b26c1816035d8483bbd5bb492a6c70e419167e.jpg
បច្ចេកវិទ្យា

 ០៣-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

នាឡិកាដែលនឹងមកដល់នាពេលខាងមុខនេះ ត្រូវបានគេនិយាយថា មានរាងមូលនិងមិនមានគែម bezel ទេ

បរទេស ប៉ុន្មានឆ្នាំមកនេះ Google បានព្យាយាមយ៉ាងខ្លាំង ដើម្បីបញ្ចេញឧបករណ៍សម្រាប់ពាក់ ដែលអាចប្រកួតប្រជែងជាមួយនឹង Apple Watch។ ពាក្យចចាមអារ៉ាមថ្មីនៃនាឡិកា Pixel Watch ថ្ងៃនេះ ផ្ដល់នូវព័ត៌មានលម្អិតបន្ថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពពី Business Insider និងចាប់តាំងពីមានការអះអាងពីគេហទំព័រ The Verge បានឲ្យដឹងថា នាឡិកាដែលនឹងមកដល់នាពេលខាងមុខនេះ ត្រូវបានគេនិយាយថា មានរាងមូលនិងមិនមានគែម bezel ទេ ខណៈដែលកំពុងប្រើប្រាស់ខ្សែនាឡិកាដែលមានកម្មសិទ្ធិ។

បើនិយាយពីសេនស័វិញ វាមានម៉ូនីទ័រចង្វាក់បេះដូងមួយ និងការរាប់ជំហាន ប៉ុន្តែព័ត៌មានគួរឲ្យចាប់អារម្មណ៍ពីរបាយការណ៍ថ្ងៃនេះ គឺជារបៀបដែល Google សង្ឃឹមថានឹងបង្ហាញការរួមបញ្ចូលជាមួយក្រុមហ៊ុន Fitbit នៅលើ Wear OS ដែលមានកូដឈ្មោះថា "Nightlight" ជាមួយនឹងនាឡិកានេះ។

ទាក់ទងនឹងតម្លៃ គេហទំព័រ The Verge បានរាយការណ៍ថា ឧបករណ៍នេះត្រូវបានគេរំពឹងថា នឹងមានតម្លៃថ្លៃជាងនាឡិកា Fitbit ហើយប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹង Apple Watch។ នាឡិកា Fitbit Sense ដែលមានតម្លៃ$299 បច្ចុប្បន្នគឺជាឧបករណ៍ពាក់ថ្លៃបំផុតរបស់ក្រុមហ៊ុននេះ។

ទាក់ទឹងនឹងការប្រកាសបញ្ចេញវិញ ឧបករណ៍នេះកំពុងស្ថិតនៅក្នុងការធ្វើតេស្ដ ដែល Googlers ពីខាងក្រៅនៃក្រុម smartwatch នេះអាចធ្វើការប្រើសាកល្បង និងផ្ដល់មតិកែលម្អបាន។ ការបញ្ចេញត្រូវបានគ្រោងទុក សម្រាប់ឆ្នាំក្រោយ ខណៈពេលដែលវាអាចកើតឡើង នៅដើមរដូវផ្ការីក ប្រសិនបើការសាកល្បងចុងក្រោយបង្អស់ទទួលបានជោគជ័យ៕

រូបភាពពី Jon Prosser
រូបភាពពី Jon Prosser

ប្រភព: 9to5Google

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T