ញាក់សាច់! ភ្នាក់ងារ កំពុងរំអុក Ronaldo ឲ្យចាកចេញពី Man UTD ដើម្បីផ្លាស់ទៅកាន់ក្លិបមួយនេះ

//s9.kh1.co/d3/d34be168a0f3eef48c4ff68f23ffee010e112f2b.jpg
កីទ្បា

 ០៣-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

លោក Jorge Mendes បានដាក់សំណើ Cristiano Ronaldo ឲ្យផ្លាស់ទៅ Paris Saint Germain

អឺរ៉ុប៖ ភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo លោក Jorge Mendes ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់ឲ្យកីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើចាកចេញពី Manchester United និង ផ្លាស់ទៅកាន់ Paris Saint Germain ដើម្បីចាប់ដៃគូជាមួយកីឡាករ Lionel Messi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jorge Mendes
លោក Jorge Mendes

ជាការពិតណាស់ កាលពីដើមរដូវកាលកន្លងទៅនេះ Ronaldo បានសម្រេចចិត្តចាកចេញពី Juventus ដើម្បីវិលត្រឡប់មកកាន់កីឡដ្ឋាន Old Trafford វិញក្រោយចែកផ្លូវគ្នាជាមួយក្លិបអស់រយៈពេល១២ឆ្នាំដែលពេលនោះគេបានផ្លាស់ទៅកាន់ Real Madrid។ ការមកដល់ទឹកដីអង់គ្លេសវិញ គឺ រូបគេនៅតែអាចបង្ហាញទម្រង់លេងបានល្អដោយក្នុងចំណោមការប្រកួតចំនួន១៦លើកគ្រប់ព្រឹត្តិការណ៍នៅក្នុងរដូវកាលនេះ គេអាចរកគ្រាប់បាល់បានចំនួន១២គ្រាប់។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

យ៉ាងណាក្តី ការមកដល់របស់លោក Ralf Ragnick ដែល Man Utd ទើបតែបានតែងតាំងលោកជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន ត្រូវបានគេជឿជាក់ថា Ronaldo នឹងមិនអាចសម្របខ្លួនទៅនឹងរបៀបលេងរបស់លោកបានដោយសារលោកជាគ្រូដែលចូលចិត្តឲ្យកូនក្រុមដេញយកបាល់ពីក្រុមគូប្រកួតជាពិសេសនោះលោកចូលចិត្តរួមការងារជាមួយកីឡាករក្មេងៗពីព្រោះលោកជាគ្រូដែលមានទស្សនៈវែងឆ្ងាយ។ ហេតុនេះហើយទើបធ្វើឲ្យលោក Mendes ត្រូវគិតគូលើចំណុចនេះ ហើយ បើយោងតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា លោកកំពុងតែបានណែនាំ Ronaldo ឲ្យផ្លាស់ទៅ  PSG ដើម្បីបានចាប់ដៃគូជាមួយ Messi តែម្តង៕

កីឡាករ​ Cristiano Ronaldo និង Lionel Messi
កីឡាករ​ Cristiano Ronaldo និង Lionel Messi

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T