ឈ្នះក៏រិះ.គន់ដែរ! Scholes ថា កីឡាករឆ្នើម Man UTD ម្នាក់នេះបង្ហាញកាយវិការដ៏គួរឲ្យអា.ម៉ាស់ ក្នុងការប្រកួតយប់មិញ

//s9.kh1.co/02/02ce3385c1d21f6c637502fb3456310e939c737b.jpg
កីទ្បា

 ០៣-ធ្នូ-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

លោក Paul Scholes ថា David De Gea បង្ហាញកាយវិការដ៏គួរឲ្យអាម៉ាស់យប់មិញ

អង់គ្លេស៖ អតីតខ្សែបម្រើក្លិប Manchester United លោក Paul Scholes បានចេញមុខរិះគន់អ្នកចាំទី David De Gea ថា កំហុសធ្វើឲ្យកើតមាននូវគ្រាប់ទី១ក្នុងការប្រកួតយប់មិញ គឺ ជារឿងដ៏អាម៉ាស់ខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Paul Scholes
លោក Paul Scholes

ជាការពិតណាស់ នាយប់មិញនេះ ក្នុងជំនួបទល់នឹង Arsenal គឺ កាំភ្លើងធំជាអ្នកបើកការនាំមុខមុនក្នុងការប្រកួតពីការស៊ុតបញ្ចូលទីរបស់ Emile Smith Rowe បន្ទាប់ពី De Gea បានដួលនៅលើទីលានក្រោយមានការជាន់ជើងគ្នាឯងពីសំណាក់ Fred។ អ្នកចាំទីដៃទីមួយរបស់បិសាចក្រហមខាងលើក៏បានរត់ទៅតវ៉ាជាមួយលោកអាជ្ញាកណ្តាលផងដែរ ដែលកាយវិការនេះធ្វើឲ្យលោក Scholes រិះគន់គេតែម្តង។ យ៉ាងណាក្តីជាចុងក្រោយ Man Utd នៅតែអាចដណ្តើមបានបីពិន្ទុមកវិញតាមរយៈជ័យជម្នះលទ្ធផលបញ្ចប់ការប្រកួតឈ្នះ ៣ទល់នឹង២។

អ្នកចាំទី David De Gea
អ្នកចាំទី David De Gea

Scholes បាននិយាយថា៖

វាជារឿងដ៏អាម៉ាស់ចំពោះ De Gea ដែលរត់ទៅតវ៉ាជាមួយលោកអាជ្ញាកណ្តាល។ អ្នកត្រូវតែការពារសំណាញ់ទី អ្នកត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីរក្សាសំណាញ់ទី។ គាត់ជាអ្នកបង្កើតកំហុសខ្លួនឯងទេ៕

លោក Paul Scholes
អ្នកចាំទី David De Gea
អ្នកចាំទី David De Gea

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T