លេងមែនទែន! Man UTD នឹងផ្តល់ប្រាក់៨លានផោនឲ្យលោក Rangnick បើលោកអាចបញ្ចុះបញ្ចូលទិញម្នាក់នេះបាន

//s9.kh1.co/7c/7cefdea37525f69c701400a9e5f40609d6c86de7.jpg
កីទ្បា

 ០៣-ធ្នូ-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

លោក Ralf Rangnick នឹងទទួលបានប្រាក់៨លានផោនបើអាចនាំ Erling Haaland មកកាន់ Manchester United បាន

អង់គ្លេស៖ អ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Ralf Rangnick ត្រូវបានគេរាយការណ៍នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន៨លានផោន (ឬប្រមាណ១០លានដុល្លារអាមេរិក) ពី Manchester United ប្រសិនបើលោកអាចបញ្ចុះបញ្ចូលកីឡាករ Erling Haaland ឲ្យផ្លាស់មកកីឡដ្ឋាន​ Old Trafford បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ralf Rangnick
កីឡាករ Ralf Rangnick

ជាការពិតណាស់ កីឡាករសញ្ជាតិន័រវែសខាងលើ តែងតែជាគោលដៅរបស់ Man Utd ក្នុងការចង់បានមករួមក្លិបតាំងពីរូបគេលេងនៅ  Red Bull Salzburg មកម្លេះ ប៉ុន្តែ ចុងក្រោយក្លិបបានប្រជែងចាញ់ Borussia Dortmund ទៅវិញ។ ចាប់តាំងពីរូបគេផ្លាស់ទៅកាន់ទឹកដីអាល្លឺម៉ង់ គេអាចរកគ្រាប់បាល់បាន៧១គ្រាប់ក្នុងចំណោម៧០ប្រកួតឲ្យក្លិប ហើយ ស្ថិតិដ៏ល្អនេះទៀតសោតត្រូវបានក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុបដូចជា Barcelona, Manchester City, Chelsea និង Real Madrid ជាដើមសុទ្ធតែចង់បានរូបគេមករួមក្រុម។

កីឡាករ Erling Haaland
កីឡាករ Erling Haaland

យ៉ាងណាក្តី វត្តមានរបស់លោក Rangnick បានធ្វើឲ្យ Man Utd ជឿជាក់ថាពួកគេនឹងអាចទិញយក Haaland បានដោយសារលោកមានទំនាក់ទំនងល្អជាមួយនឹងឪពុករបស់គេ ព្រមទាំង ភ្នាក់ងារលោក Mino Raiola ផងដែរជាពិសេសអ្នកទាំងពីរក៏ធ្លាប់រួមការងារជាមួយគ្នាកាលនៅ  Salzburg។ បិសាចក្រហមក៏សន្យាថានឹងផ្តល់ប្រាក់លើកទឹកចិត្តដល់លោកចំនួន៨លានផោនប្រសិនបើលោក Rangnick អាចបញ្ចុះបញ្ចូល Haaland ឲ្យផ្លាស់មកទឹកដីអង់គ្លេសបាន៕

កីឡាករ Erling Haaland
កីឡាករ Erling Haaland

ប្រភពthesun

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T