ចង់ឱ្យអ្នកដទៃ មើលឃើញពីតម្លៃ អ្នកត្រូវចាប់ផ្តើម ធ្វើរឿងទាំងនេះជាមុនសិន

//s9.kh1.co/09/09e633622387c7d6efbba37d6211b3acb6411cde.jpg
នារី

 ០២-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

មុននឹងចង់ឱ្យអ្នកដទៃមកមើលឃើញពីតម្លៃ ក៏ដូចជាផ្តល់តម្លៃឱ្យ អ្នករាល់គ្នាត្រូវចាប់ផ្តើធ្វើរឿងទាំងនេះជាមុនសិន ទើបអ្នករាល់គ្នាស័ក្កនឹងទទួលបានគុណតម្លៃទាំងនោះ។

យល់ដឹង៖ មុននឹងចង់ឱ្យអ្នកដទៃមើលឃើញពីតម្លៃ ក៏ដូចជាផ្តល់តម្លៃឱ្យ អ្នកទាំងអស់គ្នា ក៏ត្រូវធ្វើខ្លួនឱ្យក្លាយទៅ ជាមនុស្សម្នាក់ ដែលស័ក្តសមនឹងត្រូវបានអ្នកដទៃមើលឃើញពីតម្លៃ ក៏ដូចជាទទួលបានគុណតម្លៃទាំងនោះជាមុនសិនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីចង់ឱ្យអ្នកដទៃមើលឃើញពីតម្លៃរបស់អ្នក អ្នករាល់គ្នាគឺត្រូវតែចាប់ផ្តើម ពីការដែលធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅ ខាងក្រោមនេះជាមុនសិន ទើបអ្នកអ្នកដទៃ គេអាចមើលឃើញពីគុណតម្លៃរបស់អ្នក ហើយអាចផ្តល់តម្លៃមកឱ្យអ្នកបាន។

ចង់ឱ្យអ្នកដទៃមើលឃើញពីតម្លៃ អ្នកត្រូវចាប់ផ្តើមធ្វើរឿងទាំងនេះជាមុនសិន៖

១. រៀនធ្វើខ្លួនឱ្យមានប្រយោជន៍

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលចូលចិត្តនាំបញ្ហាឱ្យអ្នកដទៃមិនចេះចប់មិនចេះហើយនោះ ច្បាស់ណាស់ ថាគ្មាននរណាម្នាក់ គេមកឱ្យតម្លៃលើមនុស្សដែលគ្មានប្រយោជន៍ដូចជាអ្នកឡើយ ដូច្នេះហើយ ដើម្បីចង់ឱ្យគេមើលឃើញពីតម្លៃរបស់អ្នក អ្នកត្រូវចាប់ផ្តើមធ្វើឱ្យខ្លួនឯងក្លាយទៅ ជាមនុស្សម្នាក់ ដែលមានប្រយោជន៍សម្រាប់ខ្លួនឯង និងមនុស្សក្នុងសង្គម ទើបអ្នកដទៃអាចមើលឃើញពីគុណតម្លៃរបស់អ្នកបាន។

២. មិនអាត្មានិយម

រូបតំណាង
រូបតំណាង

មនុស្សដែលស័ក្កសមនឹងត្រូវបានមនុស្សជាច្រើនមើលឃើញពីគុណតម្លៃ គឺជាមនុស្សដែលតែងតែគិតគូដល់មនុស្សក្បែរខ្លួន មិនមែនអាត្មានិយមគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខមនុស្សជុំវិញខ្លួននោះទេ អញ្ចឹងហើយ មុននឹងចង់ឱ្យអ្នកដទៃមើលឃើញពីគុណតម្លៃរបស់អ្នក គឺអ្នកមិនត្រូវមានភាពអាត្មានិយម និងគិតតែពីខ្លួនឯងនោះទេ។

៣. រៀនមើលឃើញពីគុណតម្លៃដែលខ្លួនមាន

រូបតំណាង
រូបតំណាង

គ្មានថ្ងៃដែលអ្នកដទៃ អាចមកមើលឃើញពីគុណតម្លៃរបស់អ្នកបាននោះទេ ប្រសិនបើអ្នកខ្លួនឯង មិនដែលមើលឃើញពីគុណតម្លៃរបស់ខ្លួនឯងនោះ អ្នកដទៃក៏មិនអាចមើលឃើញពីគុណតម្លៃដែលអ្នកមានបានដែរ ដូច្នេះហើយ មុននឹងចង់ឱ្យអ្នកដទៃមើលឃើញពីតម្លៃអ្នករបស់អ្នក អ្នកត្រូវចេះរៀនមើលឃើញពីគុណតម្លៃរបស់ខ្លួនឯងជាមុនសិន៕

ប្រភពgangbeauty

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T