បរទេស៖ អតីតកីឡាករក្លិប Barcelona លោក Samuel Eto'o ជឿជាក់ថា Kylian Mbappe នឹងស្នងតំណែងរបស់ Lionel Messi និង Cristiano Ronaldo ក្នុងការឈ្នះពានរង្វាន់នាពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Mbappe ដែលបច្ចុប្បន្នមានវ័យ២២ឆ្នាំ ត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេម្នាក់នៅ លើលោក ដោយសារគុណភាពបញ្ចប់ទីដ៏របស់គេ ជាពិសេសល្បឿនដ៏លឿន ហើយ ក្នុងវ័យ១៨ឆ្នាំរូបគេក៏ធ្លាប់បានឈ្នះពានរង្វាន់ World Cup ជាមួយក្រុមជម្រើសជាតិបារាំងផងដែរ។

លោក Eto'o បាននិយាយថា៖
Messi និង Ronaldo គឺ ជាព្រះនៃបាល់ទាត់ ប៉ុន្តែ ពួកគេកំពុងតែមានវ័យជ្រេបន្តិចហើយ ហើយ Mbappe កំពុងតែរីកដុះដាល។ ខ្ញុំសង្ឃឹមថា Mbappe នឹងក្លាយជាកីឡាករល្អជាងគេ ១០ទៅ ១៥ឆ្នាំបន្តទៅ មុខទៀត។ គាត់មានអ្វីៗគ្រប់បែបយ៉ាងដើម្បីក្លាយទៅ ជាកីឡាករដែលអាចស្នងតំណែងបិសាចទាំងពីរបាន៕

ប្រភព៖ justfootball