ថៃ៖ ពិតណាស់ គឺជាគូស្វាមីភរិយាដែលកំពុងតែត្រូវបានហ្វេនៗជាច្រើន ធ្វើការតាមដានយ៉ាងកៀក ពីតារាស្រី Nune Woranuch និងស្វាមី ក្នុងពេលដែលអ្នកទាំងពីរបានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាយូរមកហើយ ប៉ុន្តែមួយគូនេះ ហាក់មិនសូវបានបង្ហាញពីភាពស្វីតៗ និងរូបភាពគូជាមួយគ្នានៅលើបណ្ដាញសង្គម ញឹកញាប់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ រឿងដែលធ្វើឲ្យមហាជន កាន់តែតាមដានពីជីវិតនាង ក្រោយរៀបការមានគ្រួសាររួចទៅហើយជាមួយនិងបុរសអ្នកមានម្នាក់ ដែលលោកគឺជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់នោះ គឺថា នាងបានចាប់ដៃសាងគ្រួសារជាង១០ឆ្នាំទៅ ហើយ ប៉ុន្តែអ្នកទាំងពីរបែបជាមិនទាន់មានទាយាទសម្រាប់ស្នងទ្រព្យនឹងគេនោះទេ។
ជាក់ស្ដែង អ្វីដែលធ្វើឲ្យមហាជនអ្នកតាមដានតារាស្រីជើងចាស់រូបនេះ មានការស្រងាកចិត្តនោះគឺហេតុថា Nune Woranuch បាននិយាយថា នាងអាចនឹងមិនយកកូននោះទេ ពីព្រោះតែនាងនិងស្វាមីរវល់រៀលជាប់ការងាររៀងខ្លួន ដោយប្តីជាអ្នកជំនួញមិនសូវមានពេលវេលាគ្រប់គ្រាន់ ចំណែកឯនាង ក៏ជាអ្នកសិល្បៈមានការងារជាច្រើនដែលត្រូវបំពេញ។ ដែលនេះ ជាហេតុ ធ្វើឲ្យតារាសម្ដែងមានទ្រព្យស្តុកស្តម្ភរូបនេះ រៀបការជាងមួយទសវត្សរ៍ហើយគ្មានកូននឹងគេ៕
សូមទស្សនារូបភាពខាងក្រោម៖





