ងើបពីឈឺ មានលាភ! ឈ្នះឆ្នោតកោស១លានដុល្លារ ដែលឆ្នោតកោសបានពីមិត្តភក្ដិ ផ្ញើឲ្យទុកជាការជូនពរឆាប់ជា

//s9.kh1.co/2c/2c5fd393c8294b2cb7125f327abc84bec87f1bfa.jpg
សង្គម

 ០២-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

មិត្តភក្ដិជិតស្និទ្ធរបស់គាត់បានទិញឆ្នោតកោសឲ្យគាត់ ដោយមិននឹកស្មានថា មានរង្វាន់ធំអីចឹងសោះ។

អាមេរិក៖ បុរសម្នាក់មកពីរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក បានកំពុងជាសះស្បើយពីការវះកាត់បេះដូង មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឈ្នះរង្វាន់ឆ្នោតកោសទឹកប្រាក់ចំនួន១,០០០,០០០ដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ម៉ាកឡេស ធ្លាប់បានទទួលឆ្នោតកោសពីមិត្តភក្ដិជិតស្និទ្ធតាំងពីវ័យកុមារភាពរបស់គាត់ម្នាក់ឈ្មោះថា ឡារី ម្ដងកាលពីថ្ងៃខួបកំណើតប៉ុន្មានឆ្នាំមុន ដែលឈ្នះបានទឹកប្រាក់ចំនួន១,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ហើយកាលពីថ្មីៗនេះ គាត់បានទទួលឆ្នោតកោសពីមិត្តភក្ដិម្ដងទៀត ចំនួនបីសន្លឹក ដែលមិត្តភក្ដិផ្ញើមកឲ្យគាត់ភ្ជាប់ជាមួយលិខិតជូនពរឲ្យឆាប់ជាសះស្បើយ។

តួយ៉ាង នៅពេលដែលគាត់បានកោសសន្លឹកឆ្នោតមួយក្នុងចំណោមសន្លឹកឆ្នោតទាំងបី មានអក្សរបីតួដូចជា A W និង M ហើយបន្ទាប់មកក៏កោសបានពាក្យថា បេះដូង (Heart) និងកោសបន្ដ ដែលបង្ហាញពាក្យថាគាត់បានឈ្នះរង្វាន់ធំទីពីរ ជាមួយទឹកប្រាក់ចំនួន១,០០០,០០០ដុល្លារអាមេរិកតែម្ដង។

ទន្ទឹមនឹងនេះដែរ គាត់ស្ទើរតែមិនចង់ជឿ បូករួមទាំងអារម្មណ៍ច្របូកច្របល់លាយឡំគ្នា និងមិនទាន់ហ៊ានប្រាប់នរណាម្នាក់ឡើយ ខណៈគាត់បានព្យាយាមពិនិត្យមើលម្ដងហើយម្ដងទៀត ចៀងវាងមានការភាន់ច្រឡំម្នាក់ឯង។ មិនយូរប៉ុន្មាន គាត់ក៏បានប្រាប់ដំណឹងល្អនេះទៀតកាន់មិត្តភក្ដិរបស់គាត់ ឡារី ដែលបានផ្ញើសន្លឹកឆ្នោតកោសសំណាងមកឲ្យគាត់ផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃសុក្រចុងសប្ដាហ៍មុននេះ លោក ម៉ាកឡេស បានទៅបើករង្វាន់ពីខាងក្រុមហ៊ុនឆ្នោតកោស និងជ្រើសរើសយកសាច់ប្រាក់ចំនួន៦៥០,០០០ដុល្លារអាមេរិកសិន ហើយគាត់នឹងចែកប្រាក់រង្វាន់ខ្លះទៅកាន់មិត្តភក្ដិ និងកូនប្រុសរបស់គាត់។ ចំណែកទីភ្នាក់ងារលក់សន្លឹកឆ្នោតកោសដែលត្រូវឲ្យអតិថិជន ក៏នឹងទទួលបានប្រាក់ចំនួន១០,០០០ដុល្លារអាមេរិកពីខាងក្រុមហ៊ុនផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T