ស្រីៗសម័យនេះ ប្រើតែជីវិតងាយៗបែបនេះ ក៏រស់នៅបានសុខស្រួលដែរ

//s9.kh1.co/6c/6cb15cc18a198e5ac8408e53de1b66268ba65267.jpg
នារី

 ០១-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

មិនចាំបាច់ទាល់តែមានលុយប្រើប្រាស់ សម្ភារៈនិយមទំនើបៗដូចគេ ទើបជីវិតអាចរស់នៅបានយ៉ាងសុខស្រួលទេ ប្រើតែជីវិតងាយៗបែបនេះ ក៏អាចរស់នៅបានយ៉ាងសុខស្រួលដែរ។

យល់ដឹង៖ ជីវិតរបស់មនុស្សស្រី ដែលមានសេចក្តីសុខពិតប្រាកដ វាមិនមែនកើតចេញពីជីវិត ដែលមានទ្រព្យសម្បត្តិចាយលែងអស់ ហើយមានសម្ភារៈនិយមទំនើបៗប្រើប្រាស់នោះទេ តែសេចក្តីសុខពិតប្រាកដរបស់មនុស្សស្រី គឺវាកើតចេញពីខាងក្នុងចិត្តទៅវិញទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ស្រីៗនៅក្នុងសម័យនេះ បើចង់រស់នៅមានសេចក្តីសុខពិតប្រាកដ និងរស់នៅបានយ៉ាងសុខស្រួល ដោយមិនចាំបាច់មានសម្តារៈនិយមទំនើបៗប្រើប្រាស់ដូចគេ អ្នកគ្រាន់តែរស់នៅបែបងាយៗ ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកក៏អាចរស់នៅបានយ៉ាងសុខស្រួលដែរ។

ស្រីៗសម័យនេះ ប្រើតែជីវិតងាយៗបែបនេះ ក៏រស់នៅបានសុខស្រួលដែរ៖

១. រស់នៅក្នុងភាពសាមញ្ញបំផុត

រូបតំណាង
រូបតំណាង

តាមពិតទៅ មនុស្សស្រីគ្នាយើង មិនចាំបាច់មានសម្ភារៈនិយមប្រើប្រាស់ទំនើបៗ ស្លៀកពាក់ខោអាវប្រ៊េនៗ ឬចូលហាងទំនើបៗអ្វីទេ ត្រឹមតែស្លៀកពាក់សាមញ្ញៗ ហើយរីករាយជាមួយនឹងជីវិតសាមញ្ញៗនោះ វាក៏អាចធ្វើឱ្យអ្នកមានសេចក្តីសុខ និងរស់នៅបានយ៉ាងសុខស្រួលណាស់ទៅហើយ ម្យ៉ាងវិញទៀត កាន់តែសាមញ្ញ គឺកាន់តែមានក្តីសុខ ព្រោះមិនចាំបាច់ត្រូវដេកកើតទុក្ខ ដោយសារតែគ្មានលទ្ធភាព ប្រើប្រាស់សម្ភារៈនិយមដូចគេ។

២. រស់នៅពោរពេញដោយក្តីស្រលាញ់

រូបតំណាង
រូបតំណាង

វាមិនមែនជារឿងដែលពិបាកនោះទេ បើគ្រាន់តែមនុស្សស្រីរៀនរស់នៅពោរពេញដោយក្តីស្រលាញ់ និងមិនទៅសាងសត្រូវជាមួយនឹងនរណាម្នាក់នោះ ម្យ៉ាងវិញទៀត បើទោះបីជាមាននរណាម្នាក់ ចង់មកសាងសត្រូវជាមួយអ្នកក៏ដោយ ក៏អ្នកគួរតែតបទៅគេវិញ ដោយក្តីស្រលាញ់និងសន្តិវិធី នោះជីវិតអ្នកច្បាស់ជាអាចរស់នៅបានយ៉ាងសុខស្រួល និងមិនមានរឿងដែលត្រូវក្តៅក្រហាយក្នុងជីវិតឡើយ។

៣. រស់នៅដោយមានភាពវិជ្ជមាន

រូបតំណាង
រូបតំណាង

ភាពវិជ្ជមាន វាពិតជាជះឥទ្ធិពលខ្លាំងណាស់ ទៅដល់ជីវិតរបស់មនុស្សយើងគ្រប់គ្នា ជាពិសេសចំពោះមនុស្សស្រី ដែលចូលចិត្តគិតច្រើន ប្រសិនបើអ្នករៀនរស់នៅក្នុងជីវិតមួយ ដែលពោរពេញដោយភាពវិជ្ជមាននៅក្នុងខ្លួន អ្នកច្បាស់ជាអាចកាត់បន្ថយទុក្ខព្រួយ និងការគិតច្រើនរបស់អ្នកជាមិនខាន ដូច្នេះហើយ ប្រើតែជីវិតងាយៗបែបនេះ អ្នកក៏អាចរកក្តីសុខឃើញ និងមិនចាំបាច់ទាល់តែមានភាពល្បីល្បាញ ឬមានលុយចាយមិនអស់នោះទេ។

៤.​ រស់នៅដោយប្រើហេតុផល

រូបតំណាង
រូបតំណាង

ជីវិតរបស់អ្នកច្បាស់ជាអាចរស់នៅបានយ៉ាងសុខស្រួល និងមានភាពសុខសាន្តជាមិនខាន ប្រសិនបើអ្នករៀនរស់នៅដោយចេះប្រើហេតុផល ជាងប្រើអារម្មណ៍នោះ ព្រោះការរស់នៅដោយប្រើហេតុផល វាមិនងាយធ្វើឱ្យជីវិតរបស់អ្នកជួបនឹងបញ្ហាទេ ផ្ទុយទៅវិញ មានតែភាពត្រជាក់ត្រជុំ ទៅដល់ទីណាក៏មានតែមនុស្សស្រលាញ់រាប់អាន៕

ប្រភពgangbeauty

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T