អតីតបវរកញ្ញាវៀតណាម សម្រាលកូនបាន៤ខែ ត្រូវប្តី....

//s9.kh1.co/ec/ec82c48f8f2db5b0e9c2414eb835b9fe67e1393f.png
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

អតីតបវរកញ្ញាវៀតណាម សម្រាលកូនបាន៤ខែ ត្រូវប្តីវ៉ៃឡើងបែកភ្នែក ដល់ថ្នាក់ចូលសង្រ្គោះបន្ទាន់

តារាកម្សាន្ត៖ កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅនេះ តារាបង្ហាញម៉ូតដ៏ល្បីរបស់ប្រទេសវៀតណាម នាង Kha Trang បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកគាំទ្ររបស់នាង ក្រោយពេលដែលតារាស្រីរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញស្នាមជាំសឹងគ្រប់កន្លែង និងជាំខ្មៅភ្នែក អមដោយរូបថតសម្រាកនៅលើគ្រែពេទ្យ ក្រោយប្តីរបស់នាងបានប្រើហិង្សាមកលើនាង ស្របពេលដែលនាងទើបសម្រាលកូនប្រុសបានអាយុ៤ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភ្លាមៗនោះ ក្រោយបានឃើញព័ត៌មានដ៏ក្តៅគគុករបស់តារាស្រីរូបនេះ នៅក្នុងបណ្តាញសង្គមជាច្រើនរបស់វៀតណាម ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់មិត្តរួមសិល្ប: និងមហាជន បាននាំគ្នាចែករំលែកសារ អមដោយ hashtag ៖

បញ្ឈប់ការធ្វើបាបលើស្រ្តី និងបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ

ប្រភពហ្វេសប៊ុក

សូមបញ្ជាក់ផងដែលថា នៅមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅពីក្រោយករណីអំពើហិង្សាដ៏សាហាវមួយនេះនៅឡើយទេ ខណ:ដែលមិនទាន់មានការបកស្រាយណាមួយឲ្យបានច្បាស់លាស់ពីសំណាក់ប្តីរបស់តារាស្រី នាងKha Trang៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

នាង Kha Trang
នាង Kha Trang
នាង Kha Trang
នាង Kha Trang
នាង Kha Trang
នាង Kha Trang
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T