បុរសចិនរូបនេះ ខំស្រែកច្រៀងខារ៉ាអូខេខ្លាំងពេក ដល់ថ្នាក់ត្រូវចូលពេទ្យ

//s9.kh1.co/fc/fc9ea90a94228a6370aeacb95f5b95998aa2db3b.jpg
សង្គម

 ០១-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ទ្រូងរបស់គាត់មានភាពតានតឹង និងពិបាកដកដង្ហើម បូករួមទាំងចុកដើមទ្រូងខាងស្ដាំផងដែរ។

ចិន៖ បុរសជនជាតិចិនម្នាក់អាយុ២៥ឆ្នាំ និងមកពីខេត្តហ៊ូណាន នៃប្រទេសចិន បានចូលរួមពិធីជប់លៀងរបស់មិត្តភក្ដិគាត់កាលពីថ្មីៗនេះ ដែលគាត់បានបង្ហាញនូវទេពកោសល្យការច្រៀងទៅឲ្យគ្រប់គ្នាបានឃើញ តែផ្ទុយទៅវិញ បែរជានាំទុកដាក់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Wang Zhe បានច្រៀងចម្រៀងចិនមួយបទ ដែលដល់វគ្គស្រែក គាត់បានព្យាយាមស្រែកយ៉ាងខ្លាំង ខណៈទ្រូងរបស់គាត់មានភាពតានតឹង និងពិបាកដកដង្ហើម បូករួមទាំងចុកដើមទ្រូងខាងស្ដាំផងដែរ។ ក្រោយមកគាត់ក៏បានវិលត្រលប់ទៅផ្ទះវិញ លុះក្រោកពីដំណេកថ្ងៃបន្ទាប់ គាត់មានការពិបាកដកដង្ហើម និងសូម្បីតែដើរក៏មានបញ្ហាដែរ។ ឃើញដូច្នេះ ក្រុមគ្រួសាររបស់គាត់ បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតបានធ្វើការពិនិត្យ និងរកឃើញថាវាជាស្ថានភាពមួយហៅថា Pneumothorax ដែលគាត់បានទទួលរងនូវការប៉ះពាល់ដល់សួត អាចគំរាមកំហែងដល់អាយុជីវិតឯណោះ។

យ៉ាងណាមិញ ក្រោយពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីខាងវេជ្ជបណ្ឌិតមក បុរសខាងលើក៏ជាសះស្បើយឡើងវិញ និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះផងដែរ៕

ប្រភព: hk01

បុរសរូបនោះ
បុរសរូបនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T