៥ចំណុចដែលមនុស្សស្រីមិនចូលចិត្តពីខ្លួនឯង តែមនុស្សប្រុសចូលចិត្ត

//s9.kh1.co/0e/0eb05ba2733cd25486efae4aba99cc42a8f1a510.jpg
នារី

 ០១-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

មនុស្សស្រីកុំចេះតែលួចតូចចិត្ត និងមិនពេញចិត្តនូវអ្វីដែលខ្លួនមាន ព្រោះថាចំណុចទាំងនោះ សម្រាប់មនុស្សប្រុសវាជាមន្តស្នេហ៍ដ៏ទាក់ទាញខ្លាំងណាស់។

យល់ដឹង៖ មនុស្សស្រីភាគច្រើនមិនដែលបានដឹងឡើយ ថាចំណុមួយចំនួនដែលពួកគេមិនចូលចិត្តពីខ្លួនឯង តាមពិតទៅវាជាចំណុចពិសេសរបស់ពួកគេទៅវិញទេ ហើយវាថែមទាំងជាចំណុចដែលមនុស្សស្រីផ្សេង មិនងាយនឹងមានដូចពួកគេទៀតផង ម្យ៉ាងវិញទៀត ចំណុចទាំងនោះក៏ជាមន្តស្នេហ៍ដ៏ទាក់ទាញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អញ្ចឹងហើយ មនុស្សស្រីមិនចាំបាច់ទៅដេកកើតទុក្ខ ដោយសារតែការមិនពេញចិត្ត ទៅនឹងចំណុចមួយចំនួនរបស់ខ្លួនឯង ដូចដែលមានរៀបរាប់នៅខាងក្រោមនេះទេ ព្រោះថាវាជាចំណុចពិសេសរបស់អ្នក ដែលមនុស្សប្រុសភាគច្រើន ពេញចិត្តនិងចូលចិត្តទៅលើចំណុចទាំងអស់នោះរបស់អ្នក។

៥ចំណុចដែលមនុស្សស្រីមិនចូលចិត្តពីខ្លួនឯង តែមនុស្សប្រុសចូលចិត្ត៖

១. កម្ពស់ទាប

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនចាំបាច់លួចតូចចិត្ត អន់ចិត្តនឹងកម្ពស់ខ្លួនឯងដែលកើតមកទាបនោះទេ ព្រោះថាកម្ពស់ទាបរបស់អ្នក វាក៏ជាមន្តស្នេហ៍មួយ ដែលធ្វើឱ្យមនុស្សប្រុសចាប់អារម្មណ៍លើដែរ ដោយសារតែមនុស្សប្រុសយល់ ថាមនុស្សស្រីមានកម្ពស់ទាបគឺជាមនុស្សស្រីដែលគួរឱ្យស្រលាញ់ខ្លាំងបំផុត។

២. មានអាចម៍រុយនៅលើមុខ

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រី បញ្ហាដែលកើតមាននៅលើស្បែកមុខ វាជាបញ្ហាដ៏ធំមួយសម្រាប់មនុស្សស្រី ក៏ប៉ុន្តែមិនចាំបាច់ត្រូវខ្វាយខ្វល់ច្រើននោះទេ ប្រសិនបើអ្នកមានអាចម៍រុយនៅលើមុខ​ ព្រោះថាអ្នកមានដឹងទេ? ការដែលមានអាចម៍រុយនៅលើមុខ សម្រាប់មនុស្សប្រុសគឺពួកគេមើលឃើញថា វាជាសម្រស់ស្រស់ស្អាត ពីធម្មជាតិរបស់មនុស្សស្រី។

៣. មានរោមពុកមាត់

រូបតំណាង
រូបតំណាង

ស្រីៗ ពិតជាធុញថប់ហើយមែនទេ ជាមួយនឹងរោមពុកមាត់របស់អ្នក? ប៉ុន្តែចាប់ពីថ្ងៃនេះទៅ អ្នកមិនចាំបាច់មួម៉ៅ ឬមិនពេញចិត្តដែលខ្លួនឯងមានពុកមាត់ច្រើននោះទេ ព្រោះមនុស្សស្រីដែលមានរោមពុកមាត់ គឺតែងតែជាមនុស្សស្រីដែលត្រូវបានមនុស្សប្រុសមានការចាប់អារម្មណ៍លើជាខ្លាំង។

៤. ភ្នែកតូច

រូបតំណាង
រូបតំណាង

វាជាការពិត សម្រាប់មនុស្សស្រីគឺពួកគេមិនចូលចិត្តភ្នែកតូចរបស់ខ្លួនឯងឡើយ ព្រោះគិតថាវាមិនត្រូវស្តង់ដាស្រីស្អាត ប៉ុន្តែផ្ទុយទៅវិញ សម្រាប់មនុស្សប្រុស មនុស្សស្រីដែលមានភ្នែកតូច គឺពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់ ជាពិសេសនៅពេលដែលសើច អាចធ្វើឱ្យប្រុសៗធ្លាក់ក្នុងអន្លង់ស្នេហ៍បានមួយរំពេច។

៥. មានថ្ពាល់ប៉ោងនិងមុខមូល

រូបតំណាង
រូបតំណាង

ទោះមានថ្ពាល់ប៉ោង និងមុនមូលក៏ដោយ កុំពិបាកចិត្តថាខ្លួនឯងធាត់ ឬមិនបានមុខV ដូចដែលខ្លួនបានប៉ងឱ្យសោះ ព្រោះមនុស្សស្រីដែលមានថ្ពាល់ប៉ោងៗ និងមុខមូល គឺតែងតែត្រូវបានមនុស្សប្រុស លួចចាប់អារម្មណ៍លើជានិច្ច ដោយសារតែថ្ពាល់ប៉ោងៗរបស់មនុស្សស្រី បានបង្ហាញពីភាពគួរឱ្យស្រលាញ់ជាខ្លាំង៕

ប្រភពgangbeauty

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T