រូបភាពថ្មីបង្ហាញពីគំរូ AirPods មានការរចនាពណ៌សលាយខ្មៅ ស្រោបជ័រថ្លាមើលធ្លុះ

//s9.kh1.co/8c/8c3d4f642f8439b56082da80f52a732e9dee9e2e.jpg
បច្ចេកវិទ្យា

 ០១-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

គេមិនច្បាស់ទេ ថាតើ Apple ពិតជាមានគម្រោងបញ្ចេញ AirPods ថ្លាដែរឬអត់ ប៉ុន្តែវាមិនទំនងនោះទេ។

បរទេស៖ អ្នកប្រមូលសន្សំឧបករណ៍របស់ Apple លោក Giulio Zompetti បានចែករំលែករូបភាពគំរូថ្មីនៃឧបករណ៍ Apple នៅលើបណ្ដាញសង្គម Twitter។ គួរឲ្យកត់សម្គាល់បំផុតនោះ លោក Zompetti បានចែករំលែករូបភាពនៃ AirPods គំរូដែលមានលក្ខណៈពិសេសនៃការរចនាភ្លឺថ្លាគួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេមិនច្បាស់ទេ ថាតើ Apple ពិតជាមានគម្រោងបញ្ចេញ AirPods ថ្លាដែរឬអត់ ប៉ុន្តែវាមិនទំនងនោះទេ។ ការរចនាបែបថ្លាច្បាស់នេះបង្ហាញពីចំណុចពិសេសជាច្រើនខាងក្នុងរបស់ AirPods។ ការធ្វើឲ្យថ្លាមើលធ្លុះនេះគឺជារឿងធម្មតា កំឡុងពេលបង្កើតគំរូផលិតផល ដើម្បីអនុញ្ញាតឲ្យក្រុមវិស្វករពិនិត្យមើលការរចនាកាន់តែដិតដល់។

សព្វថ្ងៃនេះ AirPods និង​ AirPods Pro មានតែជម្រើសពណ៌សប៉ុណ្ណោះ។ ប៉ុន្តែកាសស្ដាប់ត្រចៀកម៉ាក Beats ដែលគ្រប់គ្រងដោយ Apple ដូចជា Beats Fit Pro មានពណ៌ជាច្រើន។ បន្ថែមពីលើ AirPods ថ្លានេះ លោក Zompetti ក៏បានចែករំលែករូបភាពនៃគំរូឆ្នាំងសាក 29W របស់ Apple ផងដែរ៕

ប្រភព: 9to5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T