ជាតារាល្បីមែន តែមើល ព្រាប សុវត្ថិ ពូកែធ្វើស្រែរហូតបានច្រូតកាត់

//s9.kh1.co/cc/cc0b39ffc444c647913a8cc75c58396e8c5da51e.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

មានទ្រព្យស្ដុកស្ដមចាយមិនខ្វះប៉ុណ្ណឹងហើយ តែលោក ព្រាប សុវត្ថិ នៅធ្វើស្រែបន្ថែម ហើយពេលនេះស្រែតារារូបនេះដល់ពេលច្រូតកាត់ផងដែរ។

ភ្នំពេញ៖ កំពូលតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ព្រាប សុវត្ថិ ត្រូបានគេស្គាល់យ៉ាងច្បាស់ថាជាសិល្បករមួយរូប មានមុខជំនួញច្រើនកន្លែង ជាពិសេសរូបលោកផ្ទាល់ក៏មានតួនាទីធំក្នុងជួររាជការទៀតផង។ ពិតណាស់ បើទោះបីរវល់ជាមួយការងារសិល្បៈស្ទើរគ្មានពេលទំនេរក៏ពិតមែន តែគេក៏ឃើញតារារូបនេះ នៅឆ្លៀតបង្កើតមុខរបរបន្ថែមថ្មីៗជាបន្តបន្ទាប់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយពីជីវភាពរបស់លោក ព្រាប សុវត្ថិ គេមើលឃើញថាតារារូបនេះ មានជីវិតល្អប្រសើរ ខណៈការងារសិល្បៈ មុខជំនួញ និងការងារក្នុងជួររាជការជោគជ័យទន្ទឹមគ្នាទាំងព្រមយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត នៅពីក្រោយភាពជោគជ័យរបស់កំពូលតារារូបនេះ ក៏មានភរិយាលោកចាំជួយជ្រុមជ្រែង ទទួលមើលការខុសត្រូវលើមុខជំនួញ និងការងារផ្សេងៗទៀត។ 

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែដឹងពីមុខរបរ ដីចម្ការរបស់លោក ព្រាប សុវត្ថិ តែថ្មីៗនេះ តារារូបនេះបានបើកបង្ហាញការងារថ្មី ដែលគ្រប់គ្នាមិនដែលដឹង ដោយលោកមានដីស្រែព្រមទាំងបានដាំស្រូវរហូតទទួលបានផល និងដល់ថ្ងៃច្រូតកាត់ទៀតផង។ ក្នុងនោះដែរ បើមើលតាមរូបភាពនៃទំហំដីដែលតារាចម្រៀងរូបនេះបង្ហាញ ឃើញមានទំហំធំស្ទើរដាច់កន្ទុយភ្នែក ហើយដំណាំស្រូវក៏ល្អថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
  លោក ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T