បរទេស៖ ជើងចាស់ Paul Scholes ចង់ឱ្យ Manchester United ផ្លាស់ប្តូរកន្លែងលេងរបស់កីឡាករ ៣ ទៅ ៤ នាក់ ដែលលេងនៅក្នុងជម្រើស ១១ នាក់ដំបូងថ្ងៃមុន ដើម្បីប្រកួតតទល់ជាមួយនឹង Arsenal នៅថ្ងៃ ព្រហស្បតិ៍ ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Man UTD ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Michael Carrick គឺមិនបានដាក់ Cristiano Ronaldo លេងជម្រើសដំបូង នៅក្នុងជំនួប ១-១ ជាមួយ Chelsea កាលពីថ្ងៃ អាទិត្យ ឡើយ, ជំនួសមកវិញពួកគេបានដាក់ខ្សែប្រយុទ្ធ ៣ ខាងលើរួមមាន Marcus Rashford, Jadon Sancho និង Bruno Fernandes។

ចំណែកឯខ្សែបម្រើវិញ Carrick បានផ្តល់សេចក្តីទុកចិត្តដោយដាក់ Nemanja Matic, Fred និង Scott McTominay, ប៉ុន្តែជារួមយើងឃើញថា ការចាប់ផ្តើមបែបនេះក៏មិនសូវជាប្រសើរប៉ុន្មានឡើយ ជាក់ស្តែងទាំងការគ្រប់គ្រងបាល់ និង វាយសម្រុក, ដូច្នេះហើយទើបលោក Scholes ចង់ឱ្យ Man UTD ផ្លាស់ប្តូរប្រព័ន្ធលេងមួយចំនួន និងរុញ CR7 លេងជម្រើសដំបូងវិញ។

លោក Scholes បានមានប្រសាសន៍ប្រាប់ Premier League Productions យ៉ាងដូច្នេះថា៖
ខ្ញុំចង់ឱ្យលេងខ្សែប្រយុទ្ធកណ្តាលតែ ១ នាក់បានហើយ។ Cristiano គួរតែដាក់ឱ្យចូលលេង។ ចំណែកឯកីឡាករ ២ រូបទៀត (Sancho និង Rashford) ក៏ត្រូវលេងដូចគ្នា។ ពួកគេទាំង ២ គួរតែដើរតួជាខ្សែបម្រើ ជំនួសឱ្យការដែលលេងជាខ្សែប្រយុទ្ធ ៣ ខាងលើ, ធ្វើបែបនេះការវាយសម្រុកនឹងកាន់តែខ្លាំងក្លា។ Arsenal ឥឡូវគឺគ្មានគុណភាពត្រង់ណា ដែលអាចយកទៅប្រៀបធៀបជាមួយ Chelsea, Liverpool និង Manchester City ឡើយ៕
ប្រភព៖ Metro