អង់គ្លេស៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម Manchester United កីឡាករ Jadon Sancho ដែលទើបរកបានគ្រាប់ដំបូង នៅ Premier League ក្នុងជំនួបស្មើគ្នា ១ ទល់នឹង ១ ជាមួយក្រុមតោខៀវ Chelsea កាលពីថ្ងៃអាទិត្យ បានសារភាពថារូបគេធ្លាប់ជាអ្នកគាំទ្ររបស់ក្រុមនេះ កាលពីនៅតូច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមពិតទៅ Sancho មិនធ្លាប់បានចូលហ្វឹកហាត់ជាមួយ Chelsea ទេ ដោយផ្ដើមហ្វឹកហាត់បាល់ទាត់ដំបូងនៅ Watford មុនផ្លាស់ទៅ Manchester City រហូតបន្ដដល់ក្រុមនៅអាល្លឺម៉ង់ Borussia Dortmund ហើយបានក្លាយជាកីឡាករឆ្នើមនៅទីនោះ។
កាលពីរដូវក្ដៅឆ្នាំមុន ខ្សែប្រយុទ្ធរូបនេះ ក៏ត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរមកកាន់ Chelsea និង Man United តែនៅទីបំផុត Man United ចុះហត្ថលេខាយកគេបានមុន នៅរដូវក្ដៅឆ្នាំនេះ។

យ៉ាងណាមិញ តាមរយៈឃ្លីបវីដេអូចាស់មួយ ដែលបង្ហាញដោយសារព័ត៌មាន talkSPORT បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានសារភាពត្រង់ៗថាខ្លួនធ្លាប់ជាអ្នកគាំទ្ររបស់ Chelsea ដោយសារពេញចិត្ដនឹងកីឡាករមួយចំនួនរបស់ក្រុមនេះ។
Sancho បាននិយាយថា៖
កាលនៅពីតូចខ្ញុំជាអ្នកគាំទ្ររបស់ Chelsea។ ខ្ញុំអាចនិយាយបានថា ដោយសារ Frank Lampard និង Didier Drogba គឺជាកីឡាករដែលខ្ញុំចូលចិត្ដនៅពេលនោះ។ ខ្ញុំគ្រាន់តែចូលចិត្ដ Frank Lampard និងរបៀបដែលគាត់លេង។ ខ្ញុំចូលចិត្ដរបៀបលេងបែបនោះណាស់៕

ប្រភព៖ sportskeeda